ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ - ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥) នាយប់ថ្ងៃទី ៥ ខែកុម្ភៈ នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្ស ក្រសួងការពារប្រទេស បានរៀបចំកម្មវិធីសិល្បៈនយោបាយក្រោមប្រធានបទ “ស្មោះត្រង់ចំពោះបក្ស ស្មោះត្រង់ចំពោះប្រជាជន”។ អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាមបានបំផុសការប្រលងសារព័ត៌មានអំពីបក្សរុងរឿង លោកប្រធានហូជីមិញមហិមា ក្រោមប្រធានបទ “បោះជំហានទៅមុខយ៉ាងរឹងមាំក្រោមទង់បក្ស”។

leftcenterrightdel
ការសម្តែងវប្បធម៌នៅកម្មវិធី

កម្មវិធីនេះមានគោលបំណងពិនិត្យមើលឡើងវិញនូវប្រវត្តិសាស្ត្រដ៏រុងរឿងរបស់បក្សកុម្មុយនិស្តវៀតណាម ដោយហេតុនេះ ជម្រុញនិងលើកកម្ពស់ទំនុកចិត្ត និងមោទនភាពរបស់ប្រជាជនចំពោះបក្ស។ សម្តែងការដឹងគុណដល់យុទ្ធជនបដិវត្តន៍គ្រប់ជំនាន់ បង្កើនកម្លាំងមហាសាមគ្គីជាតិឯកភាពជាតិ កម្មវិធីនេះរួមមាន បទយករបាយការណ៍ និងការសម្តែងសិល្បៈពិសេសៗ។

ក្នុងឱកាសនេះ អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម បានបំផុសការប្រឡងសារព័ត៌មាន ក្រោមប្រធានបទ “បោះជំហានទៅមុខយ៉ាងរឹងមាំក្រោមទង់បក្ស” ប្រគល់ភារកិច្ចឲ្យកាសែតកងទ័ពប្រជាជនរៀបចំ។ ការប្រឡងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ខែកុម្ភៈ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ ហើយប្រគល់រង្វាន់នៅខែធ្នូ ឆ្នាំ២០២៥៕

បកប្រែដោយ Duy Hoan