លោកបណ្ឌិត Tsvetov បានរំលេចតួនាទីរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងជីវភាពសង្គម និងប្រជាជនវៀតណាម ពីព្រោះចាប់តាំងពីបង្កើតឡើងកាលពី ៩៥ ឆ្នាំមុន បក្សបានក្លាយជាកម្លាំងឈានមុខនៃចលនាបដិវត្តន៍រំដោះជាតិ។

ក្នុងអំឡុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ បក្សកុម្មុយនិស្តវៀតណាមបានកំណត់ជោគវាសនារបស់ប្រជាជនវៀតណាមក្នុងដំណាក់កាលផ្សេងៗគ្នាជាច្រើន៖ ឆ្នាំ១៩៤៥ ជាឆ្នាំបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម  បន្ទាប់មកគឺការតស៊ូដើម្បីឯករាជ្យ និងអធិបតេយ្យភាព និងប្រឆាំងនឹងការឈ្លានពានរបស់បរទេស។ លោកបានសង្កត់ធ្ងន់លើតួនាទីរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងវិស័យនវានុវត្តន៍ ក្នុងការកសាងប្រទេសវៀតណាមថ្មីមួយក្រោយសង្គ្រាម។ បក្សកុម្មុយ​និស្តវៀតណាមបានអនុវត្តប្រកបដោយភាពឆ្នៃប្រឌិតនូវការកសាងសង្គមថ្មី  អភិវឌ្ឍន៍របស់វៀតណាមក្រោយសង្គ្រាម ជាពិសេសដំណាក់កាលឆ្នាំ ១៩៧៦​-១៩៨៦ - ដំណាក់កាលស្វែងរកគោលមាគ៌ាអភិវឌ្ឍន៍។ បក្សបានជ្រើសរើសគោលមាគ៌ាដ៏ត្រឹមត្រូវ ធានាបាននូវសមិទ្ធិផលដ៏ធំធេងក្នុងវិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍សង្គម និងទំនាក់ទំនងអន្តរជាតិដូចបច្ចុប្បន្ន។ សព្វថ្ងៃ វៀតណាមជាប្រទេសដែលមានសក្ដានុពលកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ហើយស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងបំផុតទាំង ៣០​ នៅលើពិភពលោក។

leftcenterrightdel
លោក Petr Tsvetov បណ្ឌិតប្រវត្តិសាស្ត្រ សាស្ត្រាចារ្យរងផ្នែកទំនាក់ទំនងអន្តរជាតិនៃវិទ្យាស្ថាន ការទូតរុស្ស៊ី  (រូបថត៖ vnanet.vn)

អំពីនយោបាយ វៀតណាមមានកិត្យានុភាពនៅលើពិភពលោកដែលបានប្រទេសទទួលស្គាល់ រួមទាំងប្រទេសមហាអំណាចធំៗដូចជា រុស្ស៊ី ចិន និងអាមេរិក។ សមិទ្ធិផលទាំងអស់នេះគឺអាស្រ័យលើការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ អាចបញ្ជាក់យ៉ាងប្រាកដប្រជាថា ជ័យជំនះរបស់ប្រជាជនវៀតណាមបានមកពីការដឹកនាំជាដាច់ខាត ត្រឹមត្រូវ និងច្នៃប្រឌិតរបស់បក្សកុម្មុយនិស្តវៀតណាម។

លោកបណ្ឌិត Tsvetov បានសង្កត់ធ្ងន់លើមោទនភាពដែលថ្នាក់ដឹកនាំបក្សកុម្មុយនិស្តវៀតណាមដំបូងគេដែលជាស្ថាបនិកនៃបក្សកុម្មុយនិស្តវៀតណាមធ្លាប់សិក្សានៅទីក្រុងម៉ូស្គូ។ នៅដើមទសវត្សរ៍ទី ២០ នៃសតវត្សមុន លោកប្រធានហូជីមិញបានមកដល់សហភាពសូវៀត (រុស្ស៊ី)។ អ្នកបដិវត្តន៍របស់វៀតណាមមួយក្រុមបានមកដល់ទីនេះដើម្បីសិក្សានៅសាលានានានៃកុម្មុយនិស្តអន្តរជាតិ។

ដោយស្រាវជ្រាវទ្រឹស្តី និងតថភាពជាក់ស្តែងរបស់បក្សកម្មករប្រជាធិបតេយ្យ (Bolshevik) និងចលនាកុម្មុយនិស្តជាទូទៅនៅក្នុងពិភពលោក អគ្គមគុទ្ទេស ហូជីមិញ បានជ្រើសរើសរំដោះជាតិសម្រាប់បដិវត្តន៍វៀតណាម។ លោកបានមានប្រសាសន៍ថា ឯករាជ្យជាតិរបស់វៀតណាមមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការតស៊ូដើម្បីសង្គមនិយម។

នៅទីក្រុងមូស្គូ នៅមហាសន្និបាតកុម្មុយនិស្តអន្តរជាតិ លោក Nguyen Ai Quoc ត្រូវបានវាយតម្លៃថា អាចដឹកនាំប្រជាជនវៀតណាម សម្បីតែជាងនេះទៅទៀត និងដឹកនាំបដិវត្តន៍នៅឧបទ្វីបឥណ្ឌូចិនទាំងមូល។ អ្នកកុម្មុយនិស្តវៀតណាម បានបង្កើតបក្សកុម្មុយនិស្តនៅឆ្នាំ ១៩៣០ ហើយក្រោមការដឹកនាំរបស់បក្ស បដិវត្តន៍ខែសីហាបានទទួលជ័យជំនះ ហើយនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ លោកប្រធានហូជីមិញបានប្រកាសឯករាជ្យ និងបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។

យោងតាមលោកបណ្ឌិត Tsvetov លោកប្រធានហូជីមិញបាននិយាយម្តងហើយម្តងទៀតអំពីតួនាទីរបស់បក្សដូចជាអ្នករៀបចំ និងកសាងបក្ស ក៏ដូចជាបក្ស Bolshevik ដែលក្នុងនោះ លើកកម្ពស់តួនាទីនៃការងារឃោសនា និងចលនា អ្នកតស៊ូរំដោះប្រទេសជាតិ និងប្រឆាំងនឹងអាណានិគមនៅវៀតណាម។ លោកបណ្ឌិត Tsvetov បានកត់សម្គាល់ថា មេរៀនសំខាន់មួយក្នុងសកម្មភាពរបស់បក្សកុម្មុយនិស្តវៀតណាម គឺការអនុវត្តយុទ្ធវិធី យុទ្ធសាស្ត្រ ដែលមានលក្ខណៈរបស់ប្រទេសជាតិខ្លួន និងកម្រិតអភិវឌ្ឍន៍នៃវណ្ណៈកម្មករ និងកសិករ ដើម្បីជ្រើសរើសភារកិច្ចរំដោះជាតិ។

នៅឆ្នាំ ១៩៤១​ លោកប្រធានហូជីមិញបានបង្កើតរណសិរ្សវៀតមិញ ប្រមូលផ្តុំគ្រប់វណ្ណៈ ជនជាតិ សាសនា... ដើម្បីអនុវត្តភារកិច្ចបដិវត្តន៍ប្រកបដោយជោគជ័យ។ នេះជាសក្ខីភាពបញ្ជាក់ពីភាពបត់បែន និងផ្តោតលើផលប្រយោជន៍ជាតិក្នុងការដឹកនាំរបស់បក្ស នេះជាចំណុចសំខាន់របស់បក្សកុម្មុយនិស្តវៀតណាម។

ស្តីអំពីតួនាទីដឹកនាំរបស់បក្សក្នុងដំណើរការផ្លាស់ថ្មីប្រទេសជាតិបច្ចុប្បន្ន និងការប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងអំពើពុករលួយ និងគោលការណ៍បង្រួមរចនាសម្ព័ន្ធក្បាលម៉ាស៊ីន។ អ្នកប្រាជ្ញរុស្ស៊ីរូបនេះលើកច្បាស់ថា ឆ្នាំ ១៩៨៦ នៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ៦ បក្សកុម្មុយនិស្តវៀតណាមបានសន្និដ្ឋានថា ចាំបាច់ត្រូវឆ្លៀតយកផលប្រយោជសេដ្ឋកិច្ចទីផ្សារ ដើម្បីអភិវឌ្ឍប្រទេស និងលើកកម្ពស់ជីវភាពទាំងខាងសម្ភារៈ និងវប្បធម៌របស់ប្រជាជនជាគោលដៅដែលបក្សតែងដាក់ចេញក្នុងគ្រប់គោលមាគ៌ារបស់ខ្លួន។

នាពេលថ្មីៗនេះ លោក To Lam អគ្គលេខាគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានប្រកាសថា វៀតណាមកំពុងឆ្ពោះទៅយុគសម័យថ្មី - យុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។ នេះជាសេចក្តីថ្លែងការណ៍ដែលមានមូលដ្ឋាន និងផ្អែកទៅលើការចូលរួមរបស់ប្រទេសជាតិវៀតណាមទាំងមូលឈានដល់កម្ពស់ថ្មីក្នុងការផលិតកម្ម វិទ្យាសាស្ត្រ និងបច្ចេកទេស។ វៀតណាមបានផ្តោតលើបដិវត្តន៍ឧស្សាហកម្មលើកទី៤ និងដាក់ចេញសម្រេចចិត្តទាក់ទងនឹងឌីជីថលូបនីយកម្មខឿនសេដ្ឋកិច្ចទាំងមូល និងជីវិតសង្គមទាំងមូល។

លោកបណ្ឌិត Tsvetov បានលើកឡើងថា ចំណុចសំខាន់ៗក្នុងការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ទី ១ គឺកំណែទម្រង់រដ្ឋបាល រួមទាំងការបង្រួមរចនាសម្ព័ន្ធក្បាលម៉ាស៊ីន កាត់បន្ថយចំនួនក្រសួង និងទី ២ គឺការប្រយុទ្ធប្រឆាំងអំពើពុករលួយ ទិសដៅទាំងនេះមានសារៈសំខាន់ណាស់ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់បក្ស។ ថ្វីត្បិតតែជួបការលំបាក និងបញ្ហាស្មុគស្មាញយ៉ាងណាក៏ដោយ ក៏បក្សមើលឃើញថា អំពើពុករលួយបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខឿនសេដ្ឋកិច្ច និងការសម្រេចចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច។

តាមអ្នកប្រាជ្ញរុស្ស៊ី វៀតណាមកំពុងឈានចូលដំណាក់កាលថ្មី។ ភារកិច្ចត្រូវបានកំណត់ដោយថ្នាក់ដឹកនាំបក្ស ហើយចំណុចសំខាន់ខាងមុខគឺកំណែទម្រង់ និងវិធានការទាំងនេះត្រូវបានអនុវត្តក្នុងកម្រិតទំនើប។ ក្រៅពីការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីន វៀតណាមត្រូវតែមានកម្រិតអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសមស្រប ហើយត្រូវបណ្តុះបណ្តាលធនធានមនុស្សថ្មីដែលអាចធ្វើជាម្ចាស់លើបច្ចេកវិទ្យា។ វៀតណាមក៏ត្រូវការប្រភពធនធានមនុស្សប្រកបដោយគុណភាពថ្មីនេះ ក្នុងដំណើរការប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសពីប្រទេសអភិវឌ្ឍន៍។ គម្លាតអភិវឌ្ឍន៍រវាងតំបន់នៃវៀតណាមក៏ជាបញ្ហាដែលត្រូវដោះស្រាយផងដែរ។ ទី៣ គឺស្ថានការណ៍អន្តរជាតិដែលកំពុងគ្មានស្ថិរភាពនាពេលបច្ចុប្បន្ន ហើយកំណែទម្រង់នឹងមានប្រសិទ្ធភាពខ្ពស់ជាងក្នុងបរិយាកាសសន្តិភាព។

លោកបណ្ឌិត Tsvetov បានសង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តវៀតណាមមិនត្រឹមតែជាមេដឹកនាំដែលមានបទពិសោធន៍ និងឆ្លងកាត់ការសាកល្បងប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺក្នុងរយៈពេល ៩៥ ឆ្នាំនៃការដឹកនាំប្រទេស និងចលនាជាតិ បក្សកុម្មុយនិស្តវៀតណាមទទួលបានជ័យជំនះមួយទៅជ័យជំនះមួយទៀត៖ ឆ្នាំ១៩៤៥ ប្រកាសបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម និងឆ្នាំ ១៩៥៤ បានទទួលជ័យជំនះលើអាណានិគមបារាំង ហើយនៅឆ្នាំ ១៩៧៥ បានយកឈ្នះលើចក្រពត្តិអាមេរិកបង្រួបបង្រួមជាតិ។

ទាំងអស់នេះបានបង្កើតកិត្យានុភាពរបស់បក្ស។ ប្រជាពលរដ្ឋភាគច្រើនមើលឃើញថា បក្សតែងតែចលនា  ស្រាវជ្រាវ និងផ្លាស់ប្តូរវិធីសាស្ត្រ និងយុទ្ធសាស្ត្រ។   និងគោលមាគ៌ារួមជាគោលដៅចុងក្រោយតែងតែត្រូវបានបញ្ជាក់ ប៉ុន្តែបក្សមានការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរទាំងក្នុងប្រទេស និងក្រៅប្រទេស ឆ្លៀត​យកឱកាសអំណោយផលដើម្បីអភិវឌ្ឍន៍ប្រទេស។ កម្លាំងរបស់បក្សកុម្មុយនិស្តវៀតណាមគឺផ្អែកលើវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហា ហើយការពិតដែលបក្សតែងតែទទួលបានជ័យជំនះជូនប្រទេសជាតិ៕

បកប្រែដោយ Pham Diep