តាងនាមបក្ស រដ្ឋ ប្រជាជនគុយបា និងលោកនាយឧត្តមសេនីយ៍ Raul Castro Ruz លោក Miguel Diaz-Canel បានពាំនាំនូវពាក្យជូនពររបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ / ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥)។

លោកលេខាទីមួយ និងជាប្រធានរដ្ឋគុយបាបានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ដោយចាត់ទុកវាជាគំរូដ៏ភ្លឺស្វាងសម្រាប់ចលនាបដិវត្តន៍អន្តរជាតិ និងកុម្មុយនិស្ត។ ទន្ទឹមនឹងនោះ លោកក៏បានសម្តែងនូវការគោរពចំពោះចំណងសាមគ្គីភាព និងការគាំទ្រយ៉ាងស្មោះស្ម័គ្ររបស់វៀតណាមចំពោះគុយបាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

leftcenterrightdel
 

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam ជួបសន្ទនាតាមទូរស័ព្ទជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋគុយបា

លោកអគ្គលេខាបក្ស To Lam បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសេចក្តីស្រលាញ់ពិសេសដែលគុយបាតែងតែជូនចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម បង្ហាញពីភាពស្និទ្ធស្នាលផ្នែកនយោបាយ និងការចែករំលែកយ៉ាងជ្រាលជ្រៅរវាងប្រជាជននៃប្រទេសទាំងពីរ។ អបអរសាទរដល់គុយបាក្នុងឱកាសខួបលើកទី៦៦ នៃបដិវត្តគុយបាជោគជ័យ (ថ្ងៃទី១ ខែមករា ឆ្នាំ១៩៥៩ / ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥) និងសមិទ្ធិផលដែលគុយបាសម្រេចបានក្នុងការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងជំនះការលំបាក។ លោកអគ្គលេខាបក្ស To Lam បានអះអាងសារជាថ្មីអំពីគោលជំហររបស់វៀតណាមក្នុងការគាំទ្រសម្រេចក្តីសម្រេចចិត្តមហាសន្និបាតអង្គការសហប្រជាជាតិដែលទាមទារឱ្យបញ្ចប់ការហ៊ុមព័ទ្ធប្រឆាំងនឹងគុយបា។

ក្នុងបរិយាកាសស្និទ្ធស្នាល និងភាតរភាព ឆ្ពោះទៅរំលឹកខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងគុយបា (ថ្ងៃទី ២ ធ្នូ ១៩៦០ / ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥) ថ្នាក់ដឹកនាំបក្ស និងប្រទេសទាំងពីរបានចែករំលែកអំពីស្ថានភាពរបស់បក្ស និងប្រទេសនីមួយៗ ព្រមទាំងបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃទំនាក់ទំនងមិត្តភាពពិសេសរវាងវៀតណាម និងគុយបា ដោយចាត់ទុកថាវាជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលភាគីទាំងពីរត្រូវខិតខំប្រឹងប្រែងដើម្បីពង្រឹង និងអភិវឌ្ឍន៍។ ភាគីទាំងពីរបានឯកភាពជំរុញការអនុវត្តសកម្មភាពសហប្រតិបត្តិការជាច្រើន លើកកំពស់ទំនុកចិត្តនយោបាយ; អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ដែលសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ទៅកាន់គុយបាក្នុងខែកញ្ញា ឆ្នាំ២០២៤ និងការរៀបចំយ៉ាងសកម្មនូវសកម្មភាពរំលឹកខួបអនុស្សារវរីយ៍ និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជនក្នុងឆ្នាំមិត្តភាពវៀតណាម-គុយបាឆ្នាំ២០២៥។

លោកអគ្គលេខាបក្ស To Lam បានរំលឹកឡើងវិញនូវការអញ្ជើញ និងស្វាគមន៍លោក Miguel Diaz-Canel មកបំពេញទស្សនកិច្ចនៅវៀតណាមម្តងទៀតក្នុងពេលឆាប់ៗនេះក្នុងឆ្នាំ២០២៥។ ទន្ទឹមនឹងនោះ លោកក៏បានផ្តាំផ្ញើការសួរសុខទុក្ខយ៉ាងកក់ក្តៅជូនចំពោះលោកនាយឧត្តមសេនីយ៍ Raul Castro Ruz៕

បកប្រែដោយ Duy Hoan