ក្នុងឱកាសរំលឹកខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម - ចិន (១៩៥០-២០២៥) និង "ឆ្នាំផ្លាស់ប្តូរមនុស្សធម៌វៀតណាម - ចិន" ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម លោក Hou Gang អនុលេខាធិការគណៈកម្មាធិការបក្សក្រុង អភិបាលក្រុងណាននីង តំបន់ស្វយ័ត ក្វាងស៊ី ហ្ស័ង (Guangxi Zhuang) (ប្រទេសចិន) បានសង្កត់ធ្ងន់ថា ការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀតរវាងភាគីទាំងពីរមានសារៈសំខាន់ និងមានឥទ្ធិពលយ៉ាងជ្រាលជ្រៅ។

leftcenterrightdel
លោក Hou Gang អនុលេខាធិការគណៈកម្មាធិការបក្សក្រុង អភិបាលក្រុងណាននីង តំបន់ស្វយ័ត ក្វាងស៊ី ហ្ស័ង  (រូបថត៖ vnanet.vn)

ទីក្រុងណាននីងនឹងបន្តពង្រឹងសមិទ្ធិផលដែលមានស្រាប់ បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្ត (ទីក្រុង) នានារបស់វៀតណាម និងសម្រេចបានវិបុលភាពរួមក្នុងការជំរុញការកសាងសហគមន៍ចែករំលែកអនាគត ចិន-វៀតណាម មានសារៈសំខាន់ជាយុទ្ធសាស្ត្រកាន់តែជិតស្និទ្ធថែមទៀត។

នាពេលខាងមុខ ទីក្រុងណាននីងនឹងបន្តជំរុញទំនាក់ទំនងផ្លាស់ប្តូរមិត្តភាពរវាងទីក្រុងណាននីង និងខេត្ត (ទីក្រុង) នានារបស់វៀតណាម ឡើងកម្រិតកំពស់ថ្មីមួយ។ លោកអភិបាលក្រុង Hou Gang បានចែករំលែកថា ការផ្លាស់ប្តូរមនុស្សធម៌គឺជាមធ្យោបាយដ៏សំខាន់មួយដើម្បីតភ្ជាប់ប្រជាជននៃភាគីទាំងពីរ។ ក្នុងនោះមានសកម្មភាពដូចជា៖ ការជួបប្រាស្រ័យទីក្រុងមិត្តភាពច្រករបៀងសេដ្ឋកិច្ចណាននីង - ហាណូយ; រៀបចំសកម្មភាពនៃ "ទីក្រុងមិត្តភាពអន្តរជាតិណាននីងទៅកាន់ CAEXPO" និងពិព័រណ៍ចិន-អាស៊ានលើកទី២២; បន្តជំរុញគម្រោងផ្លាស់ប្តូរវប្បធម៌ កីឡា ទេសចរណ៍ និងការអប់រំប្រកបដោយគុណភាពខ្ពស់។ល៕

បកប្រែដោយ Huyen Trang