leftcenterrightdel
អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Tran Quoc Phuong (រូបថត៖ VGP)

យោងតាមអនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Tran Quoc Phuong ក្រសួងបានត្រៀមរៀបចំសេចក្ដីសម្រេចចិត្តដាច់ដោយឡែកមួយដើម្បីសុំមតិយោបល់ពីសមាជិករដ្ឋាភិបាល ដោយខ្លឹមសារសំខាន់ទាក់ទងនឹងភារកិច្ចកំណើន ៨% រួមទាំងការចាត់ចែងគោលដៅកំណើនជាក់លាក់ដល់មូលដ្ឋាននីមួយៗ និងក្រសួង ស្ថាប័ន មជ្ឈិមនានា។

តាមនោះ ស្នើឲ្យមូលដ្ឋានត្រូវខិតខំប្រឹងប្រែងសម្រេចបាននូវគោលដៅកំណើន ៨% ឡើងទៅ៖ “យើងត្រូវតែមានការប្ដេជ្ញាចិត្តខ្ពស់ ការខិតខំប្រឹងប្រែងធំនិងសកម្មភាពខ្លាំងក្លាទើបសម្រេចបាន។ ដំណោះស្រាយគ្រប់ជ្រុងជ្រោយនៅគ្រប់វិស័យត្រូវបានបង្ហាញក្នុងសេចក្ដីសម្រេចចិត្តលេខ ១ ឆ្នាំ ២០២៥ របស់រដ្ឋាភិបាលស្តីពីភារកិច្ច និងដំណោះស្រាយសំខាន់ៗ ដើម្បីអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងគម្រោងថវិការដ្ឋ ឆ្នាំ ២០២៥ ហើយចាំបាច់ត្រូវខិតខំឱ្យកាន់តែខ្ពស់ថែមទៀត។ ចំពោះគោលដៅកំណើនពី ៨% ឡើងទៅគ្រប់ក្រសួង និងមូលដ្ឋានទាំងអស់ត្រូវតែអនុវត្តន៍នៅកម្រិតខ្ពស់ជាងមុន មនុស្សម្នាក់ៗត្រូវប្រឹងប្រែងធ្វើការឱ្យបានទ្វេដង”។

សមាជិករដ្ឋាភិបាលក៏បានឆ្លើយសារព័ត៍មានអំពីខ្លឹមសារជាច្រើនដែលប្រជាពលរដ្ឋយកចិត្តទុកដាក់ដូចជា៖ សុខុមាលភាពសង្គមក្នុងឱកាសបុណ្យតេតប្រពៃណី; ប្រភពថវិកាជួយដល់កម្មាភិបាល មន្ត្រីរដ្ឋការ និយោជិត និងពលករក្នុងការអនុវត្តការរៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ៕

តាម vovworld.vn