នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ លោកប្រធានរដ្ឋ Luong Cuong បានអញ្ជើញទៅជូនពរឆ្នាំថ្មី និងធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Lang Son។
ថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋ Luong Cuong បានសង្កត់ធ្ងន់ថា Lang Son មានសក្ដានុពលខ្លាំង ហើយហេដ្ឋារចនាសម្ព័ន្ធ បានកំពុង និងនឹងត្រូវវិនិយោគ ដែលជាឱកាសដ៏ល្អក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគ មិនត្រឹមតែសម្រាប់មូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រទេសទាំងមូលទៀតផង។
លោកប្រធានរដ្ឋ បានមានប្រសាសន៍ថា ខេត្តត្រូវយកចិត្តទុកដាក់ជាពិសេសលើការអភិវឌ្ឍន៍សេដ្ឋកិច្ចដោយផ្អែកលើសក្តានុពល និងឧត្តមភាពរបស់ខ្លួនដូចជា៖ សេដ្ឋកិច្ចច្រកទ្វារព្រំដែន ទេសចរណ៍និរន្តរភាព កសិកម្មឆ្លាតវៃផ្សារភ្ជាប់ជាមួយនឹងឧស្សាហកម្មកែច្នៃនាំចេញ។ ជាពិសេសលើកទឹកចិត្តដល់គំរូកសិកម្មឆ្លាតវៃ ការអនុវត្តបច្ចេកវិជ្ជាខ្ពស់ ការលើកកម្ពស់អត្តសញ្ញាណជនជាតិភាគតិច កែលម្អគុណភាព និងការលើកកម្ពស់ម៉ាកផលិតផលកសិកម្ម។
ម៉្យាងវិញទៀត លោកប្រធានរដ្ឋបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ពាក់ព័ន្ធនឹងការបង្កើនសមត្ថភាពរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។ កសាងអង្គការនយោបាយរឹងមាំ អនុវត្តការងារការពារជាតិ សន្តិសុខនិងកិច្ចការបរទេសឱ្យបានល្អ; រក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍជាតិ៕
បកប្រែដោយ Duy Hoan
Type the code from the image