leftcenterrightdel
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ។ រូបថត៖ Anadolu

បន្ទាប់ពីកិច្ចប្រជុំរដ្ឋាភិបាលកាលពីថ្ងៃទី៥ ខែកុម្ភៈ នៅទីក្រុងតេអេរ៉ង់ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានថ្លែងថា គោលនយោបាយដាក់សម្ពាធជាអតិបរិមាលើអ៊ីរ៉ង់ ដែលប្រធានាធិបតីអាមេរិក លោក Donald Trump គ្រោងនឹងអនុវត្តម្តងទៀតនឹងប្រឈមមុខនឹងបរាជ័យស្រដៀងនឹងអាណត្តិប្រធានាធិបតីអាមេរិកមុនរបស់លោក Trump ផងដែរ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបញ្ជាក់ជាថ្មីម្តងទៀតថា កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះគឺដើម្បីគោលបំណងស៊ីវិលតែប៉ុណ្ណោះ ហើយអ៊ីរ៉ង់ពិតជាមិនប្រដេញតាមកម្មសិទ្ធិអាវុធនុយក្លេអ៊ែរ ដូចការចោទប្រកាន់ពីលោកខាងលិចនោះទេ។

ទន្ទឹមនឹងនោះ នៅក្នុងសារដែលចេញផ្សាយកាលពីថ្ងៃទី៥ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ថា ខ្លួនចង់ឱ្យអ៊ីរ៉ង់ក្លាយជាប្រទេសដ៏អស្ចារ្យមួយដែលគ្មានអាវុធនុយក្លេអ៊ែរ។ ប្រធានាធិបតីអាមេរិកក៏បានច្រានចោលរបាយការណ៍មួយចំនួនដែលថា អាមេរិក និងអ៊ីស្រាអែលនឹងបើកការវាយប្រហារយោធាប្រឆាំងនឹងអ៊ីរ៉ង់ ហើយសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនជាស្រេចសម្រាប់ការសម្របសម្រួលជាមួយទីក្រុងតេអេរ៉ង់៕

តាម vovworld.vn