ក្នុងជំនួប  លោក Amandeep Singh Gil អគ្គលេខាធិការរង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ និងការគាំទ្ររបស់ស្ថានបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ និងស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ដើម្បីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងហាណូយកាលពីខែមករា ឆ្នាំ ២០២៤ ទទួលបានជោគជ័យ។ ព្រមទាំងលោកសម្តែងនូវកិត្តិយសដែលបានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមួយចំនួន ក៏ដូចជាអ្នកជំនាញបច្ចេកវិទ្យាឈានមុខគេរបស់វៀតណាម។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ( រូបថត៖ VNA)

លោកអគ្គលេខាធិការរង​ ក៏បានវាយតំលៃខ្ពស់ចំពោះចក្ខុវិស័យ និងគោលនយោបាយឈានមុខគេ ការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការឆ្លើយតបនឹងបញ្ហាប្រឈម និងចាប់យកឱកាសដើម្បីសម្រេចបាននូវលទ្ធផលក្នុងការធ្វើបរិវត្ដកម្មឌីជីថល បញ្ញាសិប្បនិមិត្ត (AI) និងធានាសន្តិសុខតាមអ៊ីនធឺណិត រួមទាំងការចូលរួមយ៉ាងសកម្ម និងការចូលរួមចំណែករបស់វិស័យឯកជន ជាពិសេសសហគ្រាសបច្ចេកវិទ្យាធំៗដូចជា FPT, Viettel, VinAI ជាដើម។

លោកជឿជាក់ថា មជ្ឈមណ្ឌលស្រាវជ្រាវ និងកម្មវិធី AI របស់វៀតណាមស្ថិតក្នុងចំណោមមជ្ឈមណ្ឌលកំពូលទាំង ២០ នៅលើពិភពលោក ក្រៅពីប្រទេសចិន។ លោក Amandeep Singh Gill បានអះអាងថែមទៀតថា វៀតណាមមិនត្រឹមតែជាគំរូសម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងមានសក្ដានុពល ក្លាយជាចំណុចសំខាន់ក្នុងកិច្ចសហប្រតិបត្តិការដើម្បីជួយលើកកំពស់សមត្ថភាព AI សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ ថ្នាក់ដឹកនាំអង្គការសហប្រជាជាតិបានសម្តែងនូវបំណងចង់វៀតណាមបន្តដើរតួនាទីយ៉ាងសកម្មក្នុងយន្តការនៃក្រុមអ្នកជំនាញវិទ្យាសាស្ត្រ និងកិច្ចសន្ទនាស្តីពីអភិបាលកិច្ច AI របស់អង្គការនេះ។

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ និងផ្ទៀងស្តាប់ការផ្ដល់យោបល់ពីអង្គការសហប្រជាជាតិ និងអគ្គលេខាធិការរងផ្ទាល់ ព្រមទាំងសង្ឃឹមថា អង្គការសហប្រជាជាតិនឹងជំរុញការអនុវត្ដគំនិតនេះ។ វៀតណាមត្រៀមខ្លួនលើកកម្ពស់តួនាទីរបស់ខ្លួន និងរួមចំណែកយ៉ាងសកម្មថែមទៀតចំពោះព្រឹត្តិការណ៍ និងដំណើរការពិភាក្សារបស់អង្គការសហប្រជាជាតិស្តីពីការធ្វើបរិវត្ដកម្មឌីជីថល និងអភិបាលកិច្ច AI៕

បកប្រែដោយ Pham Diep