leftcenterrightdel
លោកអគ្គលេខាបក្ស To Lam ជូនអំណោយដល់គ្រួសារគោលនយោបាយនៅស្រុក Quan Ba និងចូលរួមកម្មវិធីវប្បធម៌របស់ជនរួមជាតិនៅខេត្ត Ha Giang (រូបថត៖ VOV)

លោកអគ្គលេខាបក្ស To Lam បានកោតសរសើរ និងទទួលស្គាល់ការរួមវិភាគទានរបស់ប្រជាពលរដ្ឋបណ្ដាជនជាតិនៅស្រុក Quan Ba ចំពោះសមិទ្ធិផលរួម របស់ខេត្ត និងប្រទេសជាតិ។ លោកអគ្គលេខាបក្សបានស្នើឲ្យគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាពលរដ្ឋបណ្ដាជនជាតិនៅស្រុក Quan Ba បន្តពង្រីកប្រពៃណីសាមគ្គីភាព និងលទ្ធផលដែលសម្រេចបាន ជំនះពុះពារលើការលំបាកនិងឧបសគ្គ រួមដៃគ្នា ខិតខំប្រឹងប្រែង ប្ដេជ្ញាអនុវត្តន៍ប្រកបដោយជោគជ័យនូវភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ធានាការពារជាតិ សន្តិសុខ សក្តិសមជាខែលការពារព្រំដែនខាងជើងនៃមាតុភូមិ។

ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស To Lam បានប្រគល់គម្រោងសាងសង់ អគារពិនិត្យនិងព្យាបាលជំងឺ-មន្ទីរពេទ្យពហុព្យាបាលស្រុក Quan Ba ជូនជនរួមជាតិនៅស្រុក Quan Ba។ នៅយប់ថ្ងៃដដែលនោះ លោកអគ្គលេខាបក្ស To Lam បានអញ្ជើញចូលរួមពិធីជប់លៀងតែជាមួយបងប្អូនជនរួមជាតិនៅក្នុងតំបន់ និងជូនអំណោយចំនួន ៣០ កញ្ចប់ដល់គ្រួសារគោលនយោបាយ និងគ្រួសារដែលមានគុណូបការៈ៕

តាម vovworld.vn