ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសាធារណរដ្ឋ Kalmykia
កប.អនឡាញ - នាថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំទីក្រុងមូស្គូ (រុស្ស៊ី) លោកឯកអគ្គរដ្ឋទូត Dang Minh Khoi បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋ Kalmykia នៃសហព័ន្ធរុស្ស៊ី ដឹកនាំដោយប្រមុខរដ្ឋ Batu Khasikov។
លោកឯកអគ្គរដ្ឋទូត Dang Minh Khoi បានថ្លែងអំណរគុណចំពោះការជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ហើយឲ្យដឹងថា រួមជាមួយសាសនាផ្សេងទៀត ពុទ្ធសាសនាមានការអភិវឌ្ឍន៍យ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម។
![left](/image/images/left.png) ![center](/image/images/center.png) ![right](/image/images/right.png) ![del](/images/red-error_16px.gif) |
![](https://file3.qdnd.vn/data/images/27/2025/02/06/upload_2116/06022025vd04.jpg?dpi=150&quality=100&w=500) |
លោកឯកអគ្គរដ្ឋទូត Dang Minh Khoi ទទួលជួបគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋ Kalmykia នៃសហព័ន្ធរុស្ស៊ី ដឹកនាំដោយប្រមុខរដ្ឋ Batu Khasikov (រូបថត៖ vnanet.vn) |
ក្នុងនាមជាម្ចាស់ផ្ទះវេទិកាពុទ្ធសាសនាអន្តរជាតិប្រចាំឆ្នាំ ២០២៥ នេះ ថ្នាក់ដឹកនាំនៃសាធារណរដ្ឋ Kalmykia មានបំណងចង់អញ្ជើញគណៈប្រតិភូវៀតណាមមកចូលរួមព្រឹត្តិការណ៍នេះ។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា នេះជាឱកាសសម្រាប់ការផ្លាស់ប្តូរមិនត្រឹមតែរវាងពុទ្ធសាសនិក និងអ្នកស្រាវជ្រាវពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់ណែនាំអំពីលក្ខណៈវប្បធម៌ដូចជាក្បាច់គុនបុរាណ និងស្វែងរកឱកាសសហប្រតិបត្តិការលើវិស័យទេសចរណ៍ ការបណ្ដុះបណ្ដាលទាក់ទងនឹងពុទ្ធសាសនាជាដើម។
លោក Batu Khasikov ប្រមុខរដ្ឋ Kalmykia បានយល់ស្របនឹងសំណើរបស់លោកឯកអគ្គរដ្ឋទូត Dang Minh Khoi ហើយឲ្យដឹងថា Kalmykia មានបំណងចង់ឲ្យវេទិការពុទ្ធសាសនា នាពេលខាងមុខ នឹងក្លាយជាស្ពានតភ្ជាប់សម្រាប់សាធារណរដ្ឋពុទ្ធសាសនាតែមួយគត់នៅអឺរ៉ុបនេះពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
Kalmykia ក៏មានសក្ដានុពលសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ដោយជាប់ចំណាត់ថ្នាក់ទី ៧ នៅសហព័ន្ធរុស្ស៊ី ក្នុងបរិមាណភ្ញៀវទេសចរ ហើយកំពុងផ្តោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវិស័យនេះ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ។
ភាគីទាំងពីរក៏អាចផ្លាស់ប្តូរបទពិសោធន៍ក្នុងការដាំដុះស្រូវផងដែរ។ Kalmykia ក៏មានសក្តានុពលជាច្រើនដូចជា ប្រេង និងឧស្ម័ន លោហធាតុ ហើយត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍អ្នកវិនិយោគ។ ភាគីទាំងពីរបានឯកភាពគាំទ្រ និងជំរុញការរៀបចំគណៈប្រតិភូវៀតណាមចូលរួមវេទិការពុទ្ធសាសនានាពេលខាងមុខ និងវិធានការស្វែងរកកាលានុវត្តភាពសហប្រតិបត្តិការលើវិស័យដែលចាប់អារម្មណ៍៕
បកប្រែដោយ Pham Diep