ក្រោមលក្ខខណ្ឌនៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបាន ចូលជាធរមាននៅថ្ងៃទី ១៩ ខែមករា ការចរចាលើដំណាក់កាលទី ២ នៃកិច្ចព្រមព្រៀងគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី ៣ ខែកុម្ភៈ។ ដំណាក់កាលទី ១ នៃកិច្ចព្រមព្រៀងអូសបន្លាយរយៈពេល ៤២ ថ្ងៃ ក្នុងនោះចលនាហាម៉ាស់បានដោះលែងចំណាប់ខ្មាំង ៣៣ នាក់ជាធ្នូរនឹងអ្នកទោសប្រហែល ២០០០ នាក់ភាគច្រើនជាជនប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអ៊ីស្រាអែល; ប្រជាជនហ្គាហ្សាដែលត្រូវផ្លាស់ទីលំនៅបានវិលត្រឡប់ទៅផ្ទះវិញ និងការបង្កើនជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា។ ក្នុងដំណាក់កាលទី ២ ភាគីទាំងពីរបន្តផ្លាស់ប្តូរចំណាប់ខ្មាំង និងអ្នកទោស ហើយពិភាក្សាអំពីការបញ្ចប់ជម្លោះជាស្ថាពរ។

leftcenterrightdel
ការខ្វែងគំនិតគ្នារវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលបានធ្វើឱ្យកិច្ចព្រមព្រៀងឈប់បាញ់រងការជាប់គាំង។ រូបថត៖ រ៉យទ័រ

ក្នុងពេលនោះ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានឲ្យដឹងថា លោក Benjamin Netanyahu បានពិភាក្សាអំពីដំណាក់កាលទី ២ នៃកិច្ចព្រមព្រៀងឈប់បាញ់ជាមួយលោក Steve Witkoff បេសកជនពិសេសទទួលបន្ទុកមជ្ឈិមបូព៌ារបស់ប្រធានាធិបតីអាមេរិក ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក តបតាមសេចក្តីអញ្ជើញរបស់លោកប្រធានាធិបតី Donald Trump៕

តាម vovworld.vn