ក្នុងអំឡុងពេលបំពេញទស្សនកិច្ចរហូតដល់ថ្ងៃទី ៦ ខែកុម្ភៈ លោក Marco Rubio នឹងធ្វើទស្សនកិច្ចនៅប្រទេសប៉ាណាម៉ា អែលសាល់វ៉ាឌ័រ កូស្តារីកា ហ្គាតេម៉ាឡា និងសាធារណរដ្ឋដូមីនីកែន។ គោលបំណងនៃដំណើរទស្សនកិច្ចនេះរបស់លោក Marco Rubio ក្នុងបំណងលើកជម្រុញគោលនយោបាយជាចម្បងនៃអាមេរិករបស់លោកប្រធានាធិបតី Donald Trump។
ក្នុងដំណើរទស្សនកិច្ចនេះ លោក Rubio នឹងជួបជាមួយមន្ត្រី និងថ្នាក់ដឹកនាំធុរកិច្ចមកពីប្រទេសម្ចាស់ផ្ទះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់លើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក ដោយហេតុនេះបញ្ចប់ការធ្វើចំណាកស្រុកខុសច្បាប់ និងទ្រង់ទ្រាយធំ ទប់ស្កាត់ការកើនឡើងនៃអង្គការឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មគ្រឿងញៀន រារាំងប្រទេសចិនពីការបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ និងពង្រឹងភាពជាដៃគូសេដ្ឋកិច្ចដើម្បីភាពរុងរឿងនៅក្នុងតំបន់៕
តាម vovworld.vn
Type the code from the image