leftcenterrightdel
លោក Donald Trump និង លោក Benjamin Netanyahu ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុង Washington, D.C. រូបថត៖ AFP/TTXVN

ដំណើរទស្សនកិច្ចរបស់លោក Benjamin Netanyahu កើតឡើងចំពេលមានបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលប្រទះនឹងការប្រឆាំងយ៉ាងខ្លាំងពីក្រុមរឹងរូសក្នុងប្រទេសអ៊ីស្រាអែល ដែលចាត់ទុកថា កិច្ចព្រមព្រៀងនេះបានបញ្ចប់ការប្រយុទ្ធគ្នា មុនពេលចលនាអ៊ីស្លាមប្រដាប់អាវុធហាម៉ាសត្រូវបានបរាជ័យទាំងស្រុង។

ក្នុងអំឡុងពេលអាណត្តិមុន (២០១៦-២០២០) លោក Trump បាននាំមកជូនលោក Netanyahu នូវជោគជ័យជាបន្តបន្ទាប់ រួមទាំងការផ្លាស់ប្តូរស្ថានទូតអាមេរិកទៅកាន់ទីក្រុង Jerusalem និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង Abraham ធ្វើឱ្យប្រក្រតីភាពទំនាក់ទំនងរវាងអ៊ីស្រាអែលនិងប្រទេសអារ៉ាប់មួយចំនួនរួមមានៈ អេមីរ៉ាត់អារ៉ាប់រួម (UAE) និងបារ៉ែន។ រដ្ឋបាលបច្ចុប្បន្នរបស់លោក Donald Trump ដែលរួមមានឥស្សរជនគាំទ្រអ៊ីស្រាអែលមួយចំនួន ត្រូវបានគេរំពឹងថានឹងគាំទ្រដល់ការពង្រីកការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វនៅតំបន់ West Bank ដែលកាន់កាប់និងប្រឆាំងនឹងសម្ពាធអន្តរជាតិជុំវិញជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប៕

តាម vovworld.vn