កាលពីថ្ងៃទី ២៩ ខែមករា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រកាសថា គេបានទទួលបញ្ជីឈ្មោះចំណាប់ខ្មាំងដែលត្រូវបានដោះលែងដោយចលនាហាម៉ាសនៅតំបន់ហ្គាហ្សានៅថ្ងៃទី ៣០ ខែមករា។ នេះជាសកម្មភាពក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់រវាងភាគីទាំងពីរនៅហ្គាហ្សា។

leftcenterrightdel
ឡានក្រុងដឹកអ្នកទោសប៉ាឡេស្ទីនដែលអ៊ីស្រាអែលដោះលែងមកដល់ក្រុង Ramallah នាថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥។ (រូបថត៖ THX/TTXVN)

ក្នុងពេលជាមួយគ្នានោះ យោងតាមប្រភពព័ត៌មាននានា អ៊ីស្រាអែលបានយល់ព្រមដោះលែងអ្នកទោសសន្តិសុខប៉ាឡេស្ទីនចំនួន ១១០នាក់ នៅថ្ងៃទី ៣០ ខែមករាដែរ រួមទាំងមនុស្ស ៣៣ នាក់ ដែលត្រូវកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិត ដោយ ការចោទប្រកាន់ពាក់ព័ន្ធនឹងការវាយប្រហារសម្លាប់មនុស្ស។

កន្លងមក អ៊ីស្រាអែលបានទាមទារឱ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង Arbel Yehud ដើម្បីប្ដូរយកការអនុញ្ញាតឱ្យជនភៀសខ្លួនហ្គាហ្សារាប់សែននាក់ វិលត្រឡប់ទៅភាគខាងជើងតំបន់នេះវិញ៕

តាម vovworld.vn