នាពេលថ្មីៗនេះ មកទស្សនាផ្ទះសហគមន៍មួយនៅក្នុងភូមិ Le យើងបានឃើញស្ត្រីជនជាតិ M'nong ជាច្រើននាក់ព្យាយាមត្បាញសំពត់សង្គិមនៅក្បែរកីតម្បាញ។ អ្នកស្រី H’Sen H’Mok បានឲ្យដឹងថា ក្រៅពីធ្វើស្រែចម្ការ រាល់ថ្ងៃ ខ្ញុំទៅផ្ទះសហគមន៍ដើម្បីត្បាញក្រណាត់ជាមួយបងប្អូនក្នុងភូមិ។ អ្នកខ្លះត្រូវបានបង្រៀនត្បាញដោយជីដូន ឬម្តាយ ប៉ុន្តែក៏មានមនុស្សជាច្រើនដែលរៀនជំនាញតម្បាញពីថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។ អាស្រ័យដោយភាពច្នៃប្រឌិតរៀងៗខ្លួន មនុស្សម្នាក់ៗនឹងបង្កើតក្បូរក្បាច់រចនាចម្រ ពណ៌ផ្សេងៗគ្នា... នៅទីនេះ ស្ត្រីជនជាតិ M'nong ទាំងអស់មានក្តីប្រាថ្នាដូចគ្នា គឺចង់រក្សាប្រពៃណី។ សម្រាប់ស្ត្រីដែលគ្រួសារមិនមានស្រែចម្ការ របរតម្បាញសំពត់សង្កឹមបានរួមចំណែកជួយពួកគេមានប្រាក់ចំណូលបន្ថែមទៀតសម្រាប់ជីវភាពរស់នៅ។

leftcenterrightdel
ស្ត្រីជនជាតិ M'nong ព្យាយាមត្បាញសំពត់សង្គិមនៅក្បែរកីតម្បាញ

កាលពីមុន ក្រុមស្ត្រីត្បាញសំពត់សង្កឹមនៅភូមិ Le មានសមាជិកតែពីរបីនាក់ប៉ុណ្ណោះ។ នៅឆ្នាំ២០២៣ ដោយមានជំនួយពីអាជ្ញាធរមូលដ្ឋាន ក្រុមត្រូវបានបង្កើតឡើង និងបើកដំណើរការនៅផ្ទះសហគមន៍របស់ភូមិ។ ដោយសារពួកគេមានឱកាសធ្វើការងារដែលខ្លួនស្រឡាញ់ ចំនួនស្ត្រីចូលរួមកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ បច្ចុប្បន្ន មានស្ត្រីចំនួន ១៣ នាក់នៅក្នុងភូមិ Le ដែលតែងតែមកផ្ទះសហគមន៍ ដើម្បីត្បាញអាវ សំពត់ និងក្រមា ដែលពោរពេញទៅដោយអត្តសញ្ញាណនៃជនជាតិ។

ឆ្លៀតយកប្រយោជន៍ពីទីតាំងក្បែរបឹង Lak ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញរបស់ខេត្ត Dak Lak នាពេលថ្មីៗនេះ អ្នកភូមិ Le បានផ្សព្វផ្សាយផលិតផលតម្បាញសំពត់សង្កឹម ដល់ភ្ញៀវទេសចរ។ ដើម្បីឲ្យផលិតផលរបស់ជនជាតិ M'nong ក្លាយជាទំនិញល្បីឈ្មោះនៅលើទីផ្សារ បង្កើតចំណាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ និងរួមចំណែករក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណី អាជ្ញាធរមូលដ្ឋានក៏ដាក់ទិសដៅអភិវឌ្ឍន៍យូរអង្វែងផងដែរ។ បច្ចុប្បន្ន គណៈកម្មាធិការប្រជាជនស្រុក Lak កំពុងអនុវត្តគម្រោងត្បាញសំពត់សង្កឹមតាមស្ដង់ដារ OCOP។ ផ្ទះវប្បធម៌សហគមន៍ភូមិ Le ទទួលបានថវិកាសម្រាប់ការជួសជុលដោយអាជ្ញាធរមូលដ្ឋាន រួមចំណែកដោះស្រាយការលំបាក ដើម្បីបំពេញតាមស្តង់ដារផលិតផល OCOP សម្រាប់ផលិតផលសំពត់សង្កឹមនៃជនជាតិ M'nong៕

បកប្រែដោយ Thuy Anh