ថ្វីត្បិតតែមានអាកាសធាតុត្រជាក់ខ្លាំង ប៉ុន្តែភ្ញៀវទេសចរជាច្រើនពីគ្រប់ទិសទីបានមកចូលរួមពិធីបុណ្យ Lim។ ពិធីបុណ្យ Lim ឆ្នាំ២០២៥ ប្រព្រឹត្តទៅនៅថ្ងៃទី៩ និងទី១០ ខែកុម្ភៈ នៅក្នុងឃុំចំនួន ៣ នៃទីរួមស្រុក Lim ឃុំ Noi Due និងឃុំ Lien Bao។

leftcenterrightdel
ពិធីបុណ្យ Lim ឆ្នាំ២០២៥ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២៥ (រូបថត៖ laodong.vn)

តំបន់សំខាន់ៗនៃពិធីបុណ្យ Lim គឺភ្នំ Hong Van (ភ្នំ Lim) ទីរួមស្រុក Lim។ ទន្ទឹមនឹងកម្មវិធីសិល្បៈ ពិធីបុណ្យនៅមានល្បែងប្រជាប្រិយជាច្រើនដូចជា ច្រៀងឆ្លើយឆ្លងគ្នាបទចម្រៀង Quan Ho ការប្រកួតចំបាប់ប្រពៃណី បិទភ្នែកចាប់ពពៃ វាយកូនឆ្នាំងដី របាំម៉ុងសាយ... ក្លឹបច្រៀង Quan Ho និងសិល្បករចូលរួមការច្រៀងនៅជំរុំ និងនៅលើឆាកពិធីបុណ្យ។ នៅក្នុងពិធីបុណ្យ Lim ឆ្នាំនេះ ស្ដង់ច្រៀង Quan Ho ជាង ១០ ត្រូវបានបង្កើតឡើងដែលទាក់ទាញអ្នកទេសចរជាច្រើនមកស្តាប់ និងរីករាយជាមួយចម្រៀងប្រជាប្រិយ Quan Ho៕

បកប្រែដោយ Thuy Anh