ពិធីបុណ្យនិទាឃរដូវ Yen Tu ឆ្នាំ ២០២៥ ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករមកពីគ្រប់ទិសទី
នាព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ត្រូវនឹងថ្ងៃទី ១០ ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពិធីបើកបុណ្យនិទាឃរដូវ Yen Tu បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌល វប្បធម៌ Truc Lam Yen Tu ឃុំ Thuong Yen Cong ទីក្រុង Uong Bi ខេត្ត Quang Ninh។
    |
 |
ពិធីបុណ្យនិទាឃរដូវ Yen Tu ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិក ដោយពោរពេញទៅដោយអត្តសញ្ញាណជាតិ។ (រូបថត៖ baoquangninh.vn) |
បើកពិធីបុណ្យនិទាឃរដូវ Yen Tu ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិក ដោយពោរពេញទៅដោយអត្តសញ្ញាណជាតិ។ ក្នុងនោះ ផ្នែកពិធីការ រួមមានពិធីវាយស្គរនិងជួង; ពិធីខាងវិញ្ញាណ (ការថ្វាយដង្វាយ បួងសួងសុំសុខសន្តិភាពនិងវិបុលភាពដល់ប្រជាជាតិ ពិធីបិទត្រាពិសិដ្ឋ Yen Tu)។ ចំណុចលេចធ្លោនៃពិធីបុណ្យ គឺពិធីក្បួនដង្ហែ គ្រែស្នែងដោយទ្រង់ទ្រាយធំបំផុតតាំងពីមុនមក ដោយមានក្រុមក្បួនដង្ហែរចំនួន ១១ ក្រុម មកពីមូលដ្ឋាននានាក្នុងទីក្រុង Uong Bi និងសមាគមន៍ព្រះពុទ្ធសាសនាខេត្ត Quang Ninh។ នៅថ្ងៃដំបូងនៃពិធីបុណ្យនេះ ព្រឹត្តិការណ៍បានទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវ ទេសចរយ៉ាងច្រើនកុះករមកទស្សនា និងគោរពបូជា។
ព្រះតេជគុណ Thich Dao Hien អនុប្រធានគណៈអភិបាល និងជាលេខាធិការសមាគមន៍ព្រះពុទ្ធសាសនាវៀតណាម ខេត្ត Quang Ninh មានពុទ្ធដីការថា៖ “នៅឆ្នាំនេះ ពិធីបុណ្យបានស្ដារឡើងវិញនូវពិធីប្រពៃណី ដើម្បីដង្ហែរដង្វាយពីមូលដ្ឋាននានាក្នុងទីក្រុង Uong Bi មកឧទ្ទិសថ្វាយដោយស្មោះស្ម័គ្រចំពោះព្រះចៅ អធិរាជ Tran Nhan Tong។ ទាំងនេះជាផលិតផលពិសេសដែលអ្នកស្រុកធ្វើដោយខ្លួនឯង ដើម្បីឧទ្ទិសថ្វាយចំពោះព្រះចៅអធិរាជ”។
ពិធីបុណ្យនិទាឃរដូវ Yen Tu ដែលបានបើកនៅថ្ងៃទី ១០ ខែមិគសិរ ជារៀងរាល់ឆ្នាំបានក្លាយទៅជាលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតមួយរបស់ប្រជាជាតិវៀតណាម បង្ហាញយ៉ាងស៊ីជម្រៅនូវប្រពៃណី “ផឹកទឹកនឹកដល់ប្រភព”។ នេះជាពិធីបុណ្យដ៏ធំបំផុតនៅដើមនិទាឃរដូវនៅខេត្ត Quang Ninh ដែលប្រព្រឹត្តទៅក្នុងរយៈពេល ៣ ខែដើមឆ្នាំ ហើយក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ៕
តាម vovworld.vn