ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែកុម្ភៈ នៅទីក្រុងបាងកក ប្រទេសថៃ គណៈប្រតិភូអន្តរស្ថាប័ននៃប្រទេសវៀតណាមដឹកនាំដោយលោកស្រី Phan Thi Minh Giang អនុប្រធាននាយកដ្ឋានកុងស៊ុល (ក្រសួងការបរទេស) បានចូលរួមសន្និសីទលើកទី ២ ដើម្បីពិនិត្យការអនុវត្តកិច្ចព្រមព្រៀងសកលស្តីពីការធ្វើចំណាកស្រុកស្របច្បាប់ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ (កិច្ចព្រមព្រៀង GCM) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកជាលើកទី ២ ។

ចូលរួមក្នុងសន្និសីទនេះមានប្រតិភូប្រហែល ២៥០ នាក់មកពីបណ្តាប្រទេសជាសមាជិក អ្នកសង្កេតការណ៍អចិន្ត្រៃយ៍នៃគណៈ កម្មាធិការសេដ្ឋកិច្ច និងសង្គមអាស៊ី និងប៉ាស៊ីហ្វិក (ESCAP) រួមជាមួយអង្គការអន្តររដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត។

leftcenterrightdel
ទិដ្ឋភាព នៃសន្និសីទលើកទី២ ដើម្បីពិនិត្យការអនុវត្តកិច្ចព្រមព្រៀង GCM ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (រូបថត៖ nhandan.vn)

គណៈប្រតិភូវៀតណាមបានថ្លែងសុន្ទរកថាថ្នាក់ជាតិនៅសម័យប្រជុំពិនិត្យវឌ្ឍនភាព និងវាយតម្លៃបញ្ហាប្រឈមក្នុងការអនុវត្តកិច្ចព្រមព្រៀង GCM ហើយបានផ្លាស់ប្តូរយ៉ាងសកម្មនៅការពិភាក្សាតុមូលអំពីគោលដៅជាក់លាក់ចំនួន ២៣ នៃកិច្ចព្រមព្រៀង។ តាមលោកស្រី Phan Thi Minh Giang វៀតណាមសម្រេចបានលទ្ធផលលេចធ្លោក្នុងការអនុវត្តកិច្ចព្រមព្រៀង GCM លើវិស័យចំនួនបី រួមមាន៖ ការបំពេញបន្ថែមគោលនយោបាយ ទាក់ទងនឹងការធ្វើចំណាកស្រុកអន្តរជាតិ; ពង្រឹងការប្រមូលព័ត៌មាន និងទិន្នន័យស្តីពីការធ្វើចំណាកស្រុកអន្តរជាតិ; និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីពង្រីកបណ្តាញនៃការធ្វើចំណាកស្រុកស្របច្បាប់ សុវត្ថិភាព ធានាសន្តិសុខសង្គម និងសុខភាពរបស់ជនចំណាកស្រុក។

វៀតណាមស្នើឱ្យបណ្តាញជនចំណាកស្រុករបស់អង្គការសហប្រជាជាតិបន្តគាំទ្រប្រទេសសមាជិកក្នុងការអនុវត្តកិច្ចព្រមព្រៀង GCM ស្របតាមអាទិភាពរបស់ខ្លួន និងបង្កើតយុទ្ធសាស្រ្តដើម្បីឆ្លើយតបភ្លាមៗចំពោះបញ្ហាប្រឈមដែលកំពុងកើតមានក្នុងការធ្វើចំណាកស្រុកអន្តរជាតិនាពេលបច្ចុប្បន្ននេះ។

ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះ វៀតណាម អង្គការពលកម្មអន្តរជាតិ (ILO) អង្គការសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) និងនេប៉ាល់បានធ្វើជាសហប្រធានព្រឹត្តិការណ៍ក្រៅផ្លូវការ ក្រោមប្រធានបទ “ការពារជនចំណាកស្រុកធ្វើការក្នុងការថែទាំ និងបំរើការងារតាមផ្ទះ៖ ការគាំរពារស្របច្បាប់ ក្របខ័ណ្ឌច្បាប់ និងស្តាប់សំឡេងពលករ”។

បកប្រែដោយ Duy Hoan