UN ព្រមានពីការឆ្លងជំងឺអ៊ុតស្វាកើនឡើងនៅទ្វីបអាហ្វ្រិក
ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ (OCHA) កាលពីថ្ងៃទី ៣ ខែកញ្ញា បានឲ្យដឹងថា ករណីឆ្លងជំងឺអ៊ុតស្វា (mpox) ប្រហែល ៣៦៧ ករណី រួមទាំងករណីស្លាប់ចំនួន ៣ នាក់ត្រូវបានកត់ត្រានៅក្នុងប្រទេសចំនួន ៥ នៅអាហ្វ្រិកខាងកើតនិងខាងត្បូង ក្នុងបរិបទដែលមានការព្រួយបារម្ភថា តួរលេខនេះអាចនឹងកើនឡើងបន្ថែមទៀត។