leftcenterrightdel
ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងប្រធានសភាជាន់ទាប Kevin McCarthy នៅឯសេតវិមាន។ រូបថត៖ AP

នៅថ្ងៃទី ២៧ ខែឧសភា បន្ទាប់ពីការចរចារដ៏ស្វិតស្វាញជាបន្តបន្ទាប់ ប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានសភាជាន់ទាប លោក Kevin McCarthy បានឈានដល់ "ការឯកភាពជាគោលការណ៍" ដើម្បីដកដែនកំណត់នៃបំណុលសាធារណៈជាបណ្ដោះអាសន្ន ហើយទន្ទឹមនឹងនោះ កាត់បន្ថយការចំណាយមួយចំនួនរបស់រដ្ឋាភិបាលសហរដ្ឋក្នុងរយៈពេល ២ ឆ្នាំ។ ដូច្នោះហើយ ការខ្ចីប្រាក់របស់រដ្ឋាភិបាលអាមេរិក នឹងត្រូវបានអនុញ្ញាតឱ្យលើសពីកម្រិតពិដានចំនួន ៣១,៤ ពាន់ពាន់លានដុល្លាអាមេរិក រហូតដល់ខែមករា ឆ្នាំ ២០២៥ ពោលគឺបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីថ្មីបានប្រព្រឹត្តិទៅ។ សេចក្តីព្រាងច្បាប់ដំឡើងពិដានបំណុលត្រូវបានអនុម័តដោយសភាទាំងពីរ មុនពេលលោកប្រធានាធិបតី Biden ចុះហត្ថលេខាលើច្បាប់នេះ៕

តាម vovworld.vn