ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សាបើកទូលាយរបស់ក្រុមប្រឹក្សាសន្តិសុខ ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា វិធីល្អបំផុតដើម្បីការពារជនស៊ីវិលគឺរាំងស្កាត់សង្គ្រាម និងជម្លោះ; ដោយបញ្ជាក់ថា សង្គ្រាមនិងជម្លោះអាចជៀសបាន ប្រសិនបើប្រទេសទាំងអស់គោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដោយឈរលើមូលដ្ឋាននៃការគោរព និងការយោគយល់គ្នាទៅវិញទៅមក។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់គោរពតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចចិត្តនៃក្រុមប្រឹក្សាសន្តិសុខលេខ ២៥៧៣ ដោយមិនត្រូវប្រើប្រាស់ស្បៀងអាហារ ទឹក និងហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធជាឧបករណ៍ដើម្បី​ទាញយកផលប្រយោជន៍ ឬ យុទ្ធសាស្ត្រណាក្រោមគ្រប់ទម្រង់។

leftcenterrightdel
ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សា  (រូបថត៖ baoquocte.vn)

ក៏នាថ្ងៃម្សិលមិញដែរ ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang បានចូលរួម និងថ្លែងក្នុងតួនាទីជាសហប្រធាននៃសិក្ខាសាលា "ការពារបរិស្ថានគឺការពារជនស៊ីវិល៖ ផលវិបាកមនុស្សធម៌នៃការអន្តរាយដែលបណ្តាលមកពីជម្លោះប្រដាប់អាវុធលើបរិស្ថាន​និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល”៕

សូមបញ្ជាក់ថា នៅខែមេសា ឆ្នាំ ២០២១ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តជាឯកច្ឆ័ន្ទនូវសេចក្តីសម្រេ​ច​លេខ ២៥៧៣ ស្តីពីការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសម្រាប់ជនស៊ីវិល ក្នុងជម្លោះប្រដាប់អាវុធដោយវៀតណាមចងក្រងនិងធ្វើជាអធិបតីនៃសេចក្តីព្រាងក្នុងឋានៈជាប្រធានក្រុមប្រឹក្សា។ សេចក្តីសម្រេចចិត្តនេះត្រូវបានសហការឧបត្ថម្ភដោយប្រទេសសមាជិកចំនួន ៦៤ នៃអង្គការសហប្រជាជាតិ រួមទាំងសមាជិកទាំង ១៥ នៃក្រុមប្រឹក្សាសន្តិសុខ ដោយហេតុនេះ បញ្ជាក់ពីការឯកភាពខ្ពស់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សហគមន៍អន្តរជាតិចំពោះបញ្ហានេះ ដើម្បីការពារជនស៊ីវិល និងលើកកម្ពស់ការអនុលោមតាមច្បាប់មនុស្សធម៌អន្តរជាតិ។

នេះគឺជាឆ្នាំទីពីរជាប់ៗគ្នា ដែលបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (ញូវយ៉ក) បានធ្វើជាសហប្រធាននៃកិច្ចពិភាក្សាស្តីពីកិច្ចការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ ចាប់តាំងពីសេចក្តីសម្រេចចិត្តលេខ ២៥៧៣ ត្រូវបានអនុម័ត៕

តាម vovworld.vn