នៅក្នុងជំនួបជាមួយលោក Ranil Wickremesinghe ប្រធានាធិបតីស្រីលង្កា  លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានអះអាងថា គោលនយោបាយឥតងារេរបស់វៀតណាមគឺយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយស្រីលង្កា។ លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang មានបំណងចង់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង ដោយផ្អែកលើសក្តានុពលនិងគុណសម្បត្តិរបស់ភាគីនីមួយៗ។

leftcenterrightdel
លោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រីវៀតណាម ជួបសន្ទនាជាមួយលោក Ranil Wickremesinghe ប្រធានាធិបតីស្រីលង្កា (រូបថត៖ vnanet.vn)

លោកប្រធានាធិបតីស្រីលង្កា បានសម្តែងនូវគោលបំណងចង់ឱ្យប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍ ព្រមទាំងសម្របសម្រួលក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

* ក្នុងជំនួបជាមួយលោក Hosoda Hiroyuki ប្រធានសភាជាន់ទាបជប៉ុន លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានស្នើសភាជាន់ទាបជប៉ុនបន្តយកចិត្តទុកដាក់ និងជំរុញកិច្ចសហប្រតិបត្តិការនិងមិត្តភាពរវាងប្រទេសទាំងពីរឱ្យឡើងកម្រិតកំពស់ថ្មីនាពេលខាងមុខ។ 

leftcenterrightdel
លោក Tran Luu Quang ​និងលោក Hosoda Hiroyuki ប្រធានសភាជាន់ទាបជប៉ុន (រូបថត៖ vnanet.vn)

លោក Hosoda Hiroyuki បានវាយតំលៃខ្ពស់ចំពោះតួនាទីសំខាន់ និងការរួមវិភាគទានជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់​សហគមន៍ជនជាតិវៀតណាមនៅជប៉ុនជិត ៥០ ម៉ឺននាក់ និងមានបំណងចង់បង្កើនបន្ថែមចំនួនជនជាតិវៀតណាមនៅជប៉ុនទៅសិក្សា និងធ្វើនៅប្រទេសប្រទេសជប៉ុន។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang សហប្រធានទាំងបីនៃគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ជប៉ុនរបស់ KEIDANREN  (រូបថត៖ vnanet.vn)

* ពិភាក្សាជាមួយសហប្រធានទាំងបីនៃគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ជប៉ុនរបស់ KEIDANREN លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានស្នើ KEIDANREN បន្តជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និងជួយវៀត ណាមចូលរួមទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់សហគ្រាសជប៉ុនក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព៕

បកប្រែដោយ Thanh Cong