leftcenterrightdel
អគ្គនាយក IMF លោកស្រី Kristalina Georgieva ថ្លែងមតិក្នុងវេទិកានេះ។ (រូបថត៖ The Paper)

លោកស្រី Kristalina Georgieva អគ្គនាយក IMF បានចាត់ទុកថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុបច្ចុប្បន្ន កំពុងរារាំងការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។ លោកស្រី Kristalina បានព្យាករណ៍ថា បើទោះបីជាយថាទស្សន៍សម្រាប់ឆ្នាំ ២០២៤ មានភាពប្រសើរឡើងក៏ដោយ ក៏ប៉ុន្តែកំណើនសេដ្ឋកិច្ចនៅឆ្នាំក្រោយនឹងនៅតែទាបជាង ៣,៨% ។ ដូច្នេះហើយ IMF កំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តន៍ និងវាយតម្លៃផលប៉ះពាល់របស់វាទៅលើយថាទស្សន៍សេដ្ឋកិច្ចពិភពលោកនិងស្ថិរភាពហិរញ្ញវត្ថុជាសកល។

វេទិកាជាន់ខ្ពស់អភិវឌ្ឍន៍ប្រទេសចិនឆ្នាំនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ -២៧ ខែមីនា នៅទីក្រុងប៉េកាំង ដោយមានប្រធានបទ "ស្តារសេដ្ឋកិច្ចឡើងវិញ៖ ឱកាស និងកិច្ចសហប្រតិបត្តិការ"៕

តាម vovworld.vn