លោក Macron បានឲ្យដឹងថា លោកនឹងស្នើឱ្យក្រុមការងាររបស់ខ្លួនលើកឡើងគំនិតផ្តួចផ្តើម "ក្នុងរយៈពេល ២ ទៅ ៣ សប្តាហ៍ខាងមុខ" ដោយមិនបដិសេធពីលទ្ធភាពនៃ "ការផ្លាស់ប្តូររបៀបវារៈ និងកម្មវិធីកំណែទម្រង់" ឡើយ។

leftcenterrightdel
លោក Emmanuel Macron ប្រធានាធិបតីបារាំង (រូបថត៖ vnanet.vn)

កំណែទម្រង់សោធននិវត្តន៍បានស្នើឲ្យបង្កើនអាយុចូលនិវត្តន៍ពី ៦២ ឆ្នាំ ទៅ ៦៤ ឆ្នាំ។ រដ្ឋាភិបាលបារាំងបានអះអាងថា កំណែទម្រង់សោធននិវត្តន៍គឺជាការចាំបាច់ដើម្បីជៀសវាងឱនភាពនៃប្រព័ន្ធសោធននិវត្តន៍ តាមរយៈការបង្កើនអាយុចូលនិវត្តន៍នៅបារាំងឡើងដល់កម្រិតនៅបណ្តាប្រទេសជិតខាងអឺរ៉ុប៕

តាម vovworld.vn