ក្នុងឆ្នាំ ២០២២ ចំនួនប្រជាជនចិនបានថយចុះជាលើកដំបូង ក្រោយរយៈពេល ៦០ ឆ្នាំ ដោយគូសសញ្ញាចាប់ផ្ដើមនៃដំណាក់កាលដ៏យូរនៃការថយចុះចំនួនប្រជាជន រួមជាមួយនឹងផលប៉ះពាល់យ៉ាងជ្រាលជ្រៅដល់ខឿនសេដ្ឋកិច្ចរបស់ចិន និងពិភពលោក។ យ៉ាងណាក៏ដោយ នាបច្ចុប្បន្ននេះ ប្រជាជនចិនចំនួន ១.៤ ពាន់លាននាក់ គឺច្រើនជាងប្រជាជនឥណ្ឌាចំនួន ១.៣៨ ពាន់លាននាក់តែប៉ុណ្ណោះ។

leftcenterrightdel
ឥណ្ឌាត្រូវបានគេព្យាករថានឹងវ៉ាដាច់ប្រទេសចិនដើម្បីក្លាយជាប្រទេសដែលមានប្រជាជនច្រើនបំផុតលើពិភពលោកក្នុងឆ្នាំ ២០២៣ (រូបថត៖ Reuters)

លើសពីនេះទៅទៀត ជាមួយនឹងប្រជាជនចំនួន ២៧.៣% ក្នុងអាយុចាប់ពី ១៥ ទៅ ២៩ ឆ្នាំ នោះ ឥណ្ឌាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រជាជនវ័យក្មេងបំផុតនៅលើពិភពលោក ខណៈពេលដែលចិនបានឈានចូលដំណាក់កាលប្រជាជនវ័យចំណាស់។ អត្រាកំណើនប្រជាជនជាមធ្យម ប្រចាំឆ្នាំរបស់ប្រទេសអាស៊ីខាងត្បូងនេះគឺ ១.២% ចាប់តាំងពីឆ្នាំ ២០១១ ថយចុះ បើប្រៀបធៀបនឹងកម្រិត ១.៧% កាលពី ១០ ឆ្នាំមុនផងដែរ៕

តាម vovworld.vn