កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន ជាបេសកជនពិសេសនៃប្រធានអាស៊ានប្រចាំប្រទេសមីយ៉ាន់ម៉ា និងលោក Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន ជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន (SG-AHAC)។

leftcenterrightdel
 

កិច្ចប្រជុំនេះផ្តល់វេទិកាកម្រិតខ្ពស់សម្រាប់អាស៊ានអាចមានកិច្ចសន្ទនាពហុភាគី ដើម្បីស្វែងរកវិធីជម្រុញជំនួយមនុស្សធម៌របស់អាស៊ានដល់ប្រជាជនមីយ៉ាន់ម៉ាដោយផ្អែកលើគោលការណ៍មនុស្សធម៌ និងគ្មានការរើសអើង។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សា និងឯកភាពលើដំណោះស្រាយដើម្បីបង្កើន​ការផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា និងមិនទុកចោលនរណាម្នាក់ ព្រមទាំងពិភាក្សា​លើ​វិធានការដើម្បីដោះស្រាយបញ្ហាប្រឈមរបស់មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយ (មជ្ឈមណ្ឌល AHA) និងដំណោះស្រាយដែលជួយគាំទ្រការចែកចាយវ៉ាក់សាំង Covid-19 ដល់សហគមន៍ទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា៕

បកប្រែដោយ Duy Hoan