អាស៊ានជាតំបន់មួយក្នុងចំណោមតំបន់អភិវឌ្ឍទេសចរណ៍ដ៏ស្វាហាប់បំផុត ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ប្រទេសទាំងឡាយក្នុងតំបន់ចាត់ទុកវិស័យទេសចរណ៍ជាវិស័យសេដ្ឋកិច្ចដ៏សំខាន់។

នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ក្នុងក្របខ័ណ្ឌនៃវេទិកាទេសចរណ៍ ATF ២០២២ មេដឹកនាំទេសចរណ៍នឹងពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការលើការស្តារទេសចរណ៍អាស៊ានឡើងវិញ រួមទាំងការអនុវត្តផែនការងើបឡើងវិញក្រោយ Covid-19 របស់ទេសចរណ៍អាស៊ាន។

leftcenterrightdel
ភ្ញៀវទេសចរឡាវទៅទស្សនាកោះ Phu Quoc ប្រទេសវៀតណាម (រូបថត៖ មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍)

កិច្ចប្រជុំក៏ពិភាក្សា និងលើកឡើងការណែនាំសម្រាប់ការអនុវត្តសេចក្តីថ្លែងការណ៍រួមផងដែរ។ ផែនការស្តារទេសចរណ៍អាស៊ានក្រោយ Covid-19 ត្រូវបានបង្កើតឡើងដោយកម្ពុជា ដោយមានការជួយឧបត្ថម្ភពីស្ថាប័នគាំទ្រពាណិជ្ជកម្ម និងវិនិយោគអភិវឌ្ឍន៍កាណាដា (CITF) និងអ្នកជំនាញមកពីក្រុមហ៊ុនផ្តល់ប្រឹក្សា Greenview។ ផែនការនេះត្រូវបានអនុម័តដោយរដ្ឋមន្ត្រីទេសចរណ៍អាស៊ាននៅខែកញ្ញា ឆ្នាំ ២០២១៕

បកប្រែដោយ Huyen Trang