ក្នុងជំនួប លោក Vu Hai Ha ប្រធានគណៈកម្មការទាក់ទងការបរទេសសង្កត់ធ្ងន់ថា ក្រុមអាស៊ាន+៣ បានលើកកម្ពស់ពហុភាគីនិយម តាមរយៈការរក្សាកិច្ចសន្ទនា ដើម្បីចូលរួមចំណែកក្នុងគោលដៅរួមរបស់ IPU និងការទូតសភាពហុភាគី។ លោក Vu Hai Ha រំពឹងថា ក្រុមអាស៊ាន+៣ នឹងបន្តជួយគាំទ្រក្រុមអាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជា IPU ដោយការផ្ដល់យោបល់ និងការចូលរួមយន្តការទាំងឡាយរបស់ IPU នៅមហាសន្និបាត IPU-143។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ Quochoi.vn)

ក្រុមអាស៊ាន+៣ បានអនុម័តកម្មវិធីរបស់កិច្ចប្រជុំ និងកំណត់ហេតុក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូទាំងឡាយរបស់ក្រុមអាស៊ាន+៣ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងក្របខ័ណ្ឌនៃមហាសន្និបាត IPU លើកទី១៤២ (IPU-142) និងឯកភាពជ្រើសតាំងសភាកម្ពុជាជាប្រធានកិច្ចប្រជុំរបស់ក្រុមអាស៊ាន+៣ ក្នុងក្របខ័ណ្ឌនៃមហាសន្និបាត IPU លើកទី១៤៤ ដែលនឹងប្រព្រឹត្តទៅនាខែមិនា ឆ្នាំ២០២២៕

បកប្រែដោយ Thanh Cong