ក្នុងសេចក្តីប្រកាសនេះ អ្នកនាំពាក្យរដ្ឋាភិបាលហុងកុងបានលើកច្បាស់ថា ការដាក់ទណ្ឌកម្មនិងការរឹតត្បិតលើវិស័យពាណិជ្ជកម្មសំដៅលើហុងកុងគឺអយុត្តិធម៌ ដែលត្រឹមតែធ្វើឱ្យទំនាក់ទំនងដែលមានផលប្រយោជន៍ទៅវិញទៅមករវាងតំបន់រដ្ឋបាលពិសេសនេះ និងសហរដ្ឋអាមេរិកក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមកត្រូវផ្ដួលរលំ ព្រទាំងបង្កឡើងការខូចខាតដល់អង្គភាពអាជីវកម្មក្នុងស្រុក និងសហគ្រាសអាមេរិកនៅហុងកុងទៀតផង។

គួរបញ្ជាក់ផងដែរថានាថ្ងៃទី ២៩ ខែឧសភា ប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្តែងការប្រឆាំងជំទាស់នឹងច្បាប់សន្តិសុខជាតិរបស់ហុងកុង ព្រមទាំងបានប្រកាសដកបទបញ្ជាពិសេសសម្រាប់តំបន់រដ្ឋបាលពិសេសនេះផងដែរ៕

តាម vovworld.vn