Dieu Vuot ចាប់កំណើតក្នុងគ្រួសារកសិករសុទ្ធសាធមួយនៅភូមិ Bu Ndrong A ឃុំ Quang Tan ស្រុក Tuy Duc (ខេត្ត Dac Nong)។ ឪពុកម្តាយរបស់គាត់បានចាស់ហើយ គ្រួសារគាត់មានបងប្អូនពីរនាក់។ បងស្រីគាត់បានរៀបការហើយ តែជីវិតមិនសុភមង្គលទេ។ ភាពក្រីក្រ សម្ពាធជីវិត និងកង្វះភាពជឿជាក់ខ្លួនឯងនៅពេលដែលភាសាវៀតណាមមិនទាន់ល្អ ធ្វើឱ្យ Dieu Vuot ចង់បោះបង់ការសិក្សាជាច្រើនដង។ ទោះជាយ៉ាងណាក៏ដោយ អាស្រ័យដោយមានការលើកទឹកចិត្តពីគ្រូបង្រៀន និងក្រុមគ្រួសារ Dieu Vuot បានព្យាយាមបន្តការសិក្សា។ នៅពេលបញ្ចប់ការសិក្សាកម្រិតចំណេះទូទៅ Dieu Vuot បានប្រឡងជាប់ចូលសាកលវិទ្យាល័យ Binh Duong។ ពីទីនេះ Dieu Vuot បានចូលក្នុងជីវិតថ្មីជាមួយនឹងរឿងចម្លែកៗជាច្រើន។

leftcenterrightdel
Dieu Vuot ចែករំលែកអំពីឆន្ទៈក្នុងការរស់នៅសម្រាប់យុវជន

ដោយដឹងថាខ្លួននិយាយភាសាវៀតណាមមិនបានស្ទាត់ Dieu Vuot ខិតខំហាត់និយាយ  និងចុះឈ្មោះចូលរៀនវគ្គជំនាញទន់។ គាត់ក៏ចូលរួមយ៉ាងសកម្មនៅក្នុងក្លឹប និងក្រុមខ្លះដើម្បីផ្លាស់ប្តូរ និងអនុវត្តជំនាញធ្វើបទបង្ហាញ។ អាស្រ័យហេតុនោះ Dieu Vuot បានក្លាយជាបុរសដ៏រស់រវើក និងស្វាហាប់។ កាលពីខែកក្កដា ឆ្នាំ ២០២០ Dieu Vuot បានចូលរួមក្នុងការប្រគួត Speak-up "សមភាពជំនាន់ - អនាគតខ្ញុំចង់បាន" ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិដើម្បីសមភាពយេនឌ័រ និងផ្ទេសិទ្ធិដល់ស្ត្រី និងវិទ្យាស្ថានធនាគារ។ គាត់បានឈ្នះពានរង្វាន់ "វាគ្មិនដែលត្រូវបានចូលចិត្តបំផុត"។

នៅចុងឆ្នាំ ២០២១ Dieu Vuot បានបញ្ចប់ការសិក្សាឧត្តមសិក្សាហើយសម្រេចចិត្តត្រឡប់មកស្រុកកំណើតវិញ ដើម្បីធ្វើការនៅមជ្ឈមណ្ឌលអប់រំបំណិនជីវិត និងណែនាំអំពីវិជ្ជាជីវៈ។ នេះជាការងារដែលគាត់ស្រលាញ់ខ្លាំងណាស់ ព្រោះគាត់មានឱកាសបានទៅច្រើនកន្លែង ដើម្បីផ្សព្វផ្សាយឆន្ទៈក្នុងការរស់នៅសម្រាប់យុវជន ជាពិសេសយុវជនជនជាតិភាគតិចនៅតំបន់ខ្ពង់រាប Tay Nguyen។ លើសពីនេះ Dieu Vuot ក៏បានបង្កើតក្រុមនៅលើបណ្តាញសង្គម ដោយប្រមូលផ្តុំយុវជនដែលជួបការលំបាក ដើម្បីផ្លាស់ប្តូរ និងចែករំលែករឿងរ៉ាវអំពីឆន្ទៈក្នុងជីវិត។ គាត់ចាត់ទុកខ្លួនគាត់ថាមិនល្អបំផុត ប៉ុន្តែនឹងព្យាយាមសម្រេចក្តីសុបិនក្នុងការធ្វើដំណើរទៅគ្រប់ទីកន្លែង ដើម្បីជាវាគ្មិន។ គាត់ក៏មានមោទនភាពចំពោះឈ្មោះ Dieu Vuot ដែលដាក់ឈ្មោះដោយឪពុកម្តាយរបស់គាត់។ Dieu Vuot ហាក់បីដូចជាសត្វស្លាប ដែលតែងតែលាតស្លាបលើផ្ទៃមេឃ៕

បកប្រែដោយ Huyen Trang