ក្នុងកិច្ចពិភាក្សានេះ លោករដ្ឋមន្ត្រី Kim Yun-duk បានអះអាងថា MOLIT បន្តខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍  ព្រមទាំងលើកសំណើសម្រាប់ការបង្កើតគណៈកម្មការសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាវៀតណាម-កូរ៉េខាងត្បូង ដើម្បីបង្កើនការផ្លាស់ប្តូរព័ត៌មាន និងបង្កើនប្រសិទ្ធភាពសម្របសម្រួលរវាងភាគីទាំងពីរ។ កូរ៉េខាងត្បូងមានបំណងចង់លើកកម្ពស់កិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្ទេរបច្ចេកវិទ្យា ដោយហេតុនេះរួមចំណែកដល់ការកសាងមូលដ្ឋានគ្រឹះអភិវឌ្ឍន៍ប្រកបដោយចីរភាព និងស្វ័យភាពសម្រាប់ឧស្សាហកម្មផ្លូវដែករបស់វៀតណាម។

leftcenterrightdel
គណៈប្រតិភូក្រសួងសំណង់វៀតណាម និងក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍កូរ៉េខាងត្បូង (MOLIT) ថតរូបជុំគ្នា (រូបថត៖ VOV5)

ក្នុងពេលជាមួយគ្នានេះ លើកសំណើការរៀបចំកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការផ្លូវដែកកូរ៉េខាងត្បូង-វៀតណាមលើកទីមួយនៅក្នុងខែមិថុនា និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ផ្សេងទៀត ដូចជាផ្លូវគោក កំពង់ផែ និងអាកាសចរណ៍។

រីឯលោករដ្ឋមន្ត្រី Tran Hong Minh  បញ្ជាក់ថា ក្រសួងសំណង់វៀតណាមគាំទ្រ និងត្រៀមខ្លួនបង្កើតលក្ខខណ្ឌអំណោយផល ព្រមទាំងសង្កត់ធ្ងន់លើតម្រូវការក្នុងការសិក្សាវិធីសាស្រ្តអនុវត្តសមស្រប និងធានាបាននូវប្រសិទ្ធភាពជាក់ស្តែង។

លោករដ្ឋមន្ត្រី Tran Hong Minh  ក៏បានពិភាក្សាអំពីបញ្ហាដែលភាគីកូរ៉េខាងត្បូងចាប់អារម្មណ៍ ដូចជាវឌ្ឍនភាពនៃគម្រោងផ្លូវដែកល្បឿនលឿនខាងជើង-ខាងត្បូង ក៏ដូចជាគោលនយោបាយអភិវឌ្ឍន៍លំនៅដ្ឋានសង្គមរបស់វៀតណាម ព្រមទាំងស្វាគមន៍ការចូលរួមរបស់អាជីវកម្មកូរ៉េខាងត្បូងក្នុងគម្រោង​ទាំងនេះ៕

បកប្រែដោយ Thanh Cong