ពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការតាមរយៈពិព័រណ៍ពាណិជ្ជកម្មវៀតណាម-ឡាវ ឆ្នាំ២០២៥
កប.អនឡាញ - ក្នុងរយៈពេល ៤ ថ្ងៃនៃការបើក ពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលរបស់ធុរកិច្ចវៀតណាម-ឡាវ ឆ្នាំ២០២៥ បានទាក់ទាញអ្នកទស្សនាជិត ៨,០០០ នាក់។ ព័ត៌មាននេះត្រូវបានប្រកាសនៅក្នុងពិធីបិទពិព័រណ៍ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទអន្តរជាតិឡាវ (Lao Itecc) ក្នុងរដ្ឋធានីវៀងចន្ទន៍។
ពិព័រណ៍តភ្ជាប់ពាណិជ្ជកម្មនិងផ្សព្វផ្សាយផលិតផលរបស់ធុរកិច្ចវៀតណាម-ឡាវ ឆ្នាំ២០២៥ ដែលជាផ្នែកមួយនៃកម្មវិធីជាតិស្ដីពីការជម្រុញពាណិជ្ជកម្មជាតិ ប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ក្រោមការដឹកនាំរបស់ក្រសួងការពារប្រទេស ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក្រសួងការពារជាតិ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ និងក្រសួង ស្ថាប័នពាក់ព័ន្ធ។ ពិព័រណ៍នេះបានប្រព្រឹត្តទៅក្នុងឱកាសដែលបក្ស រដ្ឋ និងប្រជាជនឡាវកំពុងត្រៀមរៀបចំអបអរសាទរខួបលើកទី៥០ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៥ / ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥)។
ពិព័រណ៍ឆ្នាំនេះមានស្តង់ចំនួន ១៤៤ ស្ដង់ដែលដាក់តាំងបង្ហាញផលិតផលជាង១០០០ ក្នុងវិស័យម្ហូបអាហារ វាយនភណ្ឌ ហិរញ្ញវត្ថុ-ធនាគារ ទូរគមនាគមន៍ បច្ចេកវិទ្យា logistics... ក្នុងនោះ មានការចូលរួមពីធុរកិច្ចកងទ័ពចំនួន២៦ ដោយមានស្តង់ចំនួន៥០។
ចំណុចលេចធ្លោនៃពិព័រណ៍គឺតំបន់តាំងបង្ហាញរូបភាពស្តីអំពីទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ រូបភាពនៃកងទ័ពប្រជាជនវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដែលតភ្ជាប់ជាមួយនឹងការការពារជាតិ ការទូតការពារជាតិ និងវប្បធម៌វៀតណាម...
ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ គណៈកម្មការរៀបចំបានរៀបចំជំនួបតភ្ជាប់ពាណិជ្ជកម្មដោយផ្ទាល់ និងតាមអ៊ីនធឺណិតចំនួន២០ និងសិក្ខាសាលាស្តីពី "កិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងធុរកិច្ចវៀតណាម និងឡាវ"។
នៅក្នុងពិធីបិទពិព័រណ៍ សមូហភាពចំនួន ២០ និងបុគ្គលចំនួន ១០ នាក់នៃប្រទសវៀតណាម និងប្រទេសឡាវ ដែលរួមចំណែកយ៉ាងសកម្មក្នុងការរៀបចំ និងចូលរួមពិព័រណ៍លើកនេះ ទទួលប័ណ្ណសរសើរនៃរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម៕
បកប្រែដោយ Thuy Anh