ថ្មីៗនេះ នៅទីក្រុងសេអ៊ូល ក្រុមហ៊ុន Hyundai HT ដែលជាក្រុមហ៊ុនផ្ទះឆ្លាតវៃរបស់កូរ៉េខាងត្បូងបានប្រកាសថាខ្លួននឹងបង្កើតអង្គភាពផលិតកម្មនៅក្រៅប្រទេសដំបូងរបស់ខ្លួនគឺ HYUNDAI HT GLOBAL នៅក្នុងតំបន់ឧស្សាហកម្ម Binh Xuyen ក្នុងខេត្ត Phu Tho ប្រទេសវៀតណាម។

leftcenterrightdel
 

គម្រោងនេះត្រូវបានគេរំពឹងថានឹងបញ្ចប់ការសាងសង់នៅក្នុងខែធ្នូ និងចាប់ផ្តើមផលិតកម្មទ្រង់ទ្រាយធំនៅឆ្នាំ២០២៦។ លោក Lee Geon Gu នាយកប្រតិបត្តិក្រុមហ៊ុន Hyundai HT បានមានប្រសាសន៍ថា ការបង្កើតក្រុមហ៊ុន Hyundai HT Global នៅក្នុងប្រទេសវៀតណាមបានពង្រីកសមត្ថភាពផលិតកម្មសម្រាប់ផលិតផលទាំងមូល។ ការកំណត់ប្រទេសវៀតណាមជាគោលដៅយុទ្ធសាស្ត្រនឹងបង្កើតមូលដ្ឋានកំណើនសម្រាប់ក្រុមហ៊ុនដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនមុនពេលចូលទៅក្នុងប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយហេតុនេះពង្រឹងតួនាទីរបស់ក្រុមហ៊ុននៅក្នុងទីផ្សារផ្ទះឆ្លាតវៃសកល៕

បកប្រែដោយ Duy Hoan