វៀតណាម និងនូវែលសេឡង់ ឯកភាពគ្នាលើទិសដៅសហប្រតិបត្តិការជាច្រើននៅក្នុង CPTPP
កប.អនឡាញ - នាថ្ងៃទី ២០ ខែវិច្ឆិកា នៅទីក្រុងមែលប៊ន (ប្រទេសអូស្ត្រាលី) ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីស្តីពីកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយលោក Todd McClay រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងវិនិយោគនូវែលសេឡង់។
នៅក្នុងកិច្ចពិភាក្សា រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ដូចជាគោលនយោបាយពន្ធបដិការរបស់សហរដ្ឋអាមេរិក និងការពង្រីកសមាជិកភាព CPTPP និងការចរចាដើម្បីធ្វើឱ្យប្រសើរឡើងនូវខ្លឹមសារមួយចំនួននៅក្នុង CPTPP។
    |
 |
|
ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថត៖ moit.gov.vn) |
លោក Todd McClay រដ្ឋមន្ត្រី បានចែករំលែកព័ត៌មាន និងវិធីសាស្រ្តមួយចំនួនរបស់នូវែលសេឡង់ចំពោះគោលនយោបាយពន្ធបដិការរបស់សហរដ្ឋអាមេរិក។ លើសពីនេះ ទាក់ទងនឹងការបង្កើនចំនួនសមាជិក លោក Todd McClay រដ្ឋមន្ត្រីបានចាត់ទុកថា ការចាប់ផ្តើមការចរចាជាមួយខឿនសេដ្ឋកិច្ចមួយចំនួនគឺចាំបាច់ និងមានសារៈសំខាន់សម្រាប់កិច្ចព្រមព្រៀង CPTPP ក្នុងបរិបទបច្ចុប្បន្ន។
ទន្ទឹមនឹងនោះ លោក Todd McClay រដ្ឋមន្ត្រីក៏បានលើកឡើងដំណោះស្រាយដើម្បីជួយដោះស្រាយបញ្ហាធនធានដែលមានកំណត់ ក្នុងករណីសមាជិក CPTPP យល់ព្រមចាប់ផ្តើមការចរចាជាមួយខឿនសេដ្ឋកិច្ចជាច្រើន។ ទាក់ទងនឹងការចរចាដើម្បីតម្លើងកិច្ចព្រមព្រៀង CPTPP ចាំបាច់ត្រូវបង្កើតរបៀបវារៈដ៏ទូលំទូលាយមួយ ដោយគ្របដណ្តប់លើខ្លឹមសារដែលសមាជិកទាំងឡាយចាប់អារម្មណ៍។
លោក Nguyen Hong Dien រដ្ឋមន្ត្រី បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះព័ត៌មាន និងមតិដែលលោក Todd McClay រដ្ឋមន្ត្រីបានលើកឡើង ព្រមទាំងសង្កត់ធ្ងន់ថា ទោះបីជាការបង្កើនចំនួនសមាជិកមានសារៈសំខាន់ក៏ដោយ សមាជិក CPTPP ត្រូវយកចិត្តទុកដាក់លើការអនុវត្តជាមុនសិន ដើម្បីបង្កើនប្រសិទ្ធភាពនៃឱកាសដែលមានស្រាប់។ ទន្ទឺមនឹងនោះ លោក Nguyen Hong Dien រដ្ឋមន្ត្រីក៏បានស្នើឱ្យស្រាវជ្រាវ និងកសាងដំណើរការទទួលយកសមាជិកដែលមានតម្លាភាព និងអាចព្យាករណ៍បាន ដែលស្របនឹងបទប្បញ្ញត្តិ និងគោលការណ៍ឯកភាពគ្នានៃ CPTPP៕
បកប្រែដោយ Huyen Trang