លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម បានចូលរួម និងថ្លែងសុន្ទរកថាបើក។ ចូលរួមកិច្ចប្រជុំរួមមានប្រធានគណៈប្រតិភូនៃបណ្ដាប្រទេសនៅមហាអនុតំបន់មេគង្គ (កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម) ឯកអគ្គរដ្ឋទូត និងតំណាងប្រទេសសមាជិកចំនួន ៦ នៃដំណើរការ COMMIT និងអង្គការអន្តរជាតិមួយចំនួន។

leftcenterrightdel
លោក Bui Thanh Son និងប្រធានគណៈប្រតិភូដែលចូលរួមកិច្ចប្រជុំរវាងរដ្ឋមន្ត្រីនៃបណ្ដាប្រទេសនៅមហាអនុតំបន់មេគង្គលើកទី៦ ស្តីពីការបង្ការ និងគ្រប់គ្រងការជួញដូរមនុស្ស - IMM6 (រូបថត៖ baochinhphu.vn)

ក្រោមប្រធានបទ "ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សក្នុងយុគសម័យឌីជីថល" កិច្ចប្រជុំនេះបានពិភាក្សាអំពីបញ្ហាជាច្រើន ដោយផ្តោតលើការជម្រុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មជួញដូរមនុស្សឆ្លងដែនតាមប្រព័ន្ធអ៊ីនធឺណិត៕

បកប្រែដោយ Thuy Anh