មេដឹកនាំទាំងពីររូបគ្រោងនឹងអំពាវនាវឱ្យសហភាពអឺរ៉ុប កសាងមាគ៌ាផ្ទាល់ខ្លួនក្នុងវិស័យសេដ្ឋកិច្ចឌីជីថល នៅក្នុងបរិបទនៃសាជីវកម្មបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកនៅតែកាន់កាប់ភាគច្រើននៃទីផ្សារសកល។ សន្និសីទនេះបានធ្វើឡើងនៅពេលដែលគណៈកម្មការអឺរ៉ុប (EC) ត្រៀមនឹងស្នើឲ្យផ្លាស់ប្តូរបទប្បញ្ញត្តិមួយចំនួនទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) និងការការពារទិន្នន័យ ដើម្បីកាត់បន្ថយឧបសគ្គសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យានៅក្នុងប្លុក។

leftcenterrightdel
លោក Emmanuel Macron ប្រធានាធិបតីបារាំង (រូបថត៖ Reuters)

យោងតាមក្រសួងឌីជីថលអាល្លឺម៉ង់ ព្រឹត្តិការណ៍នេះប្រមូលផ្តុំប្រមុខនយោបាយ អ្នកប្រាជ្ញ និងសហគ្រាស ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធឌីជីថលប្រកបដោយឯករាជ្យ បង្កើនសមត្ថភាពប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា និងពង្រឹងសន្តិសុខទិន្នន័យនៅអឺរ៉ុប។ វេទិកាបច្ចេកវិទ្យាសំខាន់ៗមួយចំនួនរបស់អឺរ៉ុប ដូចជាប្រព័ន្ធ AI Cloud ដែលបង្កើតឡើងដោយ Deutsche Telekom សហការជាមួយ Nvidia ជាមួយនឹងការវិនិយោគប្រហែល ១ ពាន់លានអឺរ៉ូ  ត្រូវបានចាត់ទុកជាឧទាហរណ៍នៃកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងស្វ័យភាពឌីជីថលនៅក្នុងតំបន់។ ភាគីអាល្លឺម៉ង់បានសង្កត់ធ្ងន់ថា អធិបតេយ្យភាពឌីជីថលមិនមានន័យថា ជាការការពារពាណិជ្ជកម្មទេ ប៉ុន្តែបានបង្កើតជម្រើសបច្ចេកវិទ្យាដែលគួរឲ្យទុកចិត្តបន្ថែមទៀតសម្រាប់ទីផ្សារអឺរ៉ុប៕

តាម vovworld.vn