នៅក្នុងសុន្ទរកថាបើក លោកស្រី Nguyen Thi Minh Nguyet ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប៊ុលហ្គារីបានបញ្ជាក់ថា ប្រទេសទាំងពីរមានគុណសម្បត្តិជាច្រើនដើម្បីបំពេញបន្ថែមគ្នាទៅវិញទៅមក។ លោកស្រី សង្ឃឹមថា សិក្ខាសាលានេះនឹងជួយតំណាងអាជ្ញាធរមូលដ្ឋាន និងធុរកិច្ចប៊ុលហ្គារី ទទួលបានព័ត៌មានអំពីបរិយាកាសវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ព្រមទាំង បង្កើតមូលដ្ឋានគ្រឹះសម្រាប់កសាងគម្រោងសហប្រតិបត្តិការដែលមានប្រសិទ្ធភាព រួមចំណែកដល់ការជម្រុញទំហំពាណិជ្ជកម្ម និងបង្កើនការវិនិយោគទ្វេភាគីនាពេលអនាគត។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

លោក Todor Demirkov ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម Burgas ដែលតំណាងឲ្យសហគមន៍ធុរកិច្ច បានចែករំលែកអំពីប្រៀបខ្លាំងរបស់ធុរកិច្ចនៅមូលដ្ឋាន ដោយបញ្ជាក់ថា ទីផ្សារវៀតណាមដែលមានភាពស្វាហាប់ និងអភិវឌ្ឍយ៉ាងឆាប់រហ័ស កំពុងទាក់ទាញចំណាប់អារម្មណ៍នៃធុរកិច្ចប៊ុលហ្គារីនិយាយរួម និងទីក្រុង Burgas និយាយដោយឡែក។ នៅពេលខាងមុខ សភាពាណិជ្ជកម្ម និងឧស្សាហកម្ម Burgas នឹងមានសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីភ្ជាប់ជាមួយសមាគម និងធុរកិច្ចវៀតណាម តាមនោះរួមចំណែកផ្ដល់ព័ត៌មានអំពីទីផ្សារ អតិថិជន និងឱកាសអាជីវកម្មដល់ធុរកិច្ច។

នៅក្នុងសិក្ខាសាលា តំណាងអាជ្ញាធរទីក្រុង និងធុរកិច្ចក៏បានពិភាក្សាអំពីកម្លាំងចលករ និងបញ្ហាប្រឈមក្នុងកិច្ចសហប្រតិបត្តិការវៀតណាម-ប៊ុលហ្គារី ដោយសង្កត់ធ្ងន់លើសសរស្តម្ភសំខាន់ៗមួយចំនួនសម្រាប់ដំណាក់កាលថ្មីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ហើយលើកឡើងវិស័យសំខាន់ៗដូចជា logistics ថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ និងសេដ្ឋកិច្ចឌីជីថល។ល៕

បកប្រែដោយ Thanh Cong