វេទិកាតភ្ជាប់ពាណិជ្ជកម្ម និងទេសចរណ៍ ជប៉ុន - ថៃ - វៀតណាម៖ ពង្រីកសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
កប.អនឡាញ - Kyushu គឺជាច្រកទ្វារដ៏សំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ ដែលមានឱកាសវិនិយោគជាច្រើនសម្រាប់អង្គភាពអាជីវកម្មវៀតណាម។
នាថ្ងៃទី ១៥ មិនា នៅខេត្ត Udon Thani (ថៃ) ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Fukuoka (ជប៉ុន) និងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Khon Kaen (ថៃ) បានរៀបចំវេទិកាតភ្ជាប់ពាណិជ្ជកម្ម និងទេសចរណ៍ ជប៉ុន - ថៃ - វៀតណាម ពង្រីកសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដោយមានការចូលរួមពីតំណាងសមាគមធុរកិច្ច និងសហគមន៍វៀតណាមនៅជប៉ុន និងថៃ។
ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Fukuoka និង Khon Kaen ថ្នាក់ដឹកនាំខេត្ត Udon Thani និងធុរកិច្ចវៀតណាមនៅក្រៅប្រទេសមួយចំនួនធំ។
វេទិកានេះបង្កើតឱកាសសម្រាប់ធុរកិច្ចវៀតណាមនៅជប៉ុន ថៃ និងក្នុងស្រុកដើម្បីផ្លាស់ប្តូរ និងស្វែងរកដៃគូយុទ្ធសាស្ត្រ។ លោកស្រី Vu Chi Mai អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Fukuoka បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកប្រែប្រួលនោះ ការតភ្ជាប់អង្គភាពអាជីវកម្មជួយលើកកំពស់តួនាទីរបស់សហគមន៍វៀតណាម និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍។ លោកស្រីក៏បានលើកឡើងពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ កសិកម្ម ការកែច្នៃម្ហូបអាហារ កាធ្វើបរិវត្តកម្មឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិក។
ប្រទេសជប៉ុន ជាពិសេសតំបន់ Kyushu មានឧត្តមភាពក្នុងឧស្សាហកម្មរថយន្ត គីមីឥន្ធនៈ គ្រឿងអេឡិចត្រូនិក និងលោហៈធាតុ។ Kyushu គឺជាច្រកទ្វារដ៏សំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ ដោយមានឱកាសវិនិយោគជាច្រើនសម្រាប់អង្គភាពអាជីវកម្មវៀតណាម។ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Fukuoka ប្តេជ្ញាជួយដល់ការតភ្ជាប់អង្គភាពអាជីវកម្មរវាងប្រទេសទាំងពីរ។
    |
 |
ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ |
នៅប្រទេសថៃ លោក Dinh Hoang Linh អគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត Khon Kaen បានឲ្យដឹងថា ទំនាក់ទំនងវៀតណាម-ថៃ បន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា ចំណូលពាណិជ្ជកម្មទ្វេភាគីបានលើសពី ២០ ពាន់លានដុល្លារ ចាប់ពីឆ្នាំ២០២២។ Udon Thani ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍ ផ្លូវរថភ្លើងល្បឿនលឿន និងអាកាសយានដ្ឋានអន្តរជាតិ គឺជាគោលដៅទាក់ទាញវិនិយោគិន។ បច្ចុប្បន្នមានអង្គភាពអាជីវកម្មវៀតណាមប្រហែល ១០០ នៅភាគឦសានប្រទេសថៃ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
លោក Nguyen Manh Dong អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានវាយតំលៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរៀបចំវេទិកាដោយចាត់ទុកថានេះគឺជាដំណោះស្រាយដែលអាចបត់បែនបានដើម្បីជួយតភ្ជាប់អង្គភាពអាជីវកម្មក្នុងតំបន់។
នៅឯវេទិកានេះបានព្រត្តិទៅពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងសមាគមធុរកិច្ចវៀតណាមនៅថៃ និងជប៉ុន និងអង្គភាពអាជីវកម្មនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ។
បកប្រែដោយ Duy Hoan