ទំនិញវៀតណាមមានលទ្ធភាពប្រកួតប្រជែងនៅថ្នាលពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន
កប.អនឡាញ - នៅលើថ្នាលពាណិជ្ជកម្មអេឡិចត្រូនិក Alibaba អង្គភាពអាជីវកម្មវៀតណាមមានផលិតផល ៥៩០ ប្រភេទ ជាមួយនឹងអង្គភាពអាជីវកម្មរាប់ពាន់។
ទំនិញវៀតណាមកំពុងបង្ហាញពីគុណសម្បត្តិប្រកួតប្រជែងខ្លាំងនៅលើថ្នាលពាណិជ្ជកម្មអេឡិចត្រូនិកអន្តរជាតិ ជាពិសេស Alibaba.com ។ ដោយផ្អែកលើវត្ថុធាតុដើមពិសេស និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ផលិតផលជាច្រើនដូចជាសម្លៀកបំពាក់ ស្បែកជើង កាហ្វេ កៅស៊ូ... កំពុងទាក់ទាញអតិថិជនមួយចំនួនធំ។
នោះហើយជាអ្វីដែលអង្គភាពអាជីវកម្មបានចែករំលែកនៅក្នុងសន្និសិទនាំចេញឯកទេស "ដោះសោសក្ដានុពលសម្រាប់ការឈានទៅរកការនាំចេញ៖ ដំណោះស្រាយគាំទ្រដល់អង្គភាពអាជីវកម្មពី Alibaba.com ឆ្នាំ ២០២៥" ដែលរៀបចំដោយមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគទីក្រុងហូជីមិញ នាថ្ងៃទី ២៨ កុម្ភៈ នៅទីក្រុងហូជីមិញ។
យោងតាមលោកស្រី Nguyen Thi Phuong Uyen នាយិកាផ្នែកទីផ្សារនៃ Alibaba.com វៀតណាម បច្ចុប្បន្ននេះ ទំនិញរបស់អង្គភាពអាជីវកម្មមានគុណសម្បត្តិ និងត្រូវបានស្វែងរកដោយអតិថិជនជាច្រើននៅលើវេទិកា e-commerce នេះ។
    |
 |
លោកស្រី Ho Thi Quyen - នាយិការងមជ្ឈមណ្ឌលជំរុញការវិនិយោគ និងពាណិជ្ជកម្មទីក្រុងហូជីមិញ (ITPC) (រូបថត៖ VOV) |
នៅលើថ្នាលពាណិជ្ជកម្មអេឡិចត្រូនិក Alibaba អាជីវកម្មវៀតណាមមានផលិតផោ ៥៩០ ប្រភេទ ជាមួយនឹងអង្គភាពអាជីវកម្មរាប់ពាន់។ ដើម្បីគាំទ្រដល់អង្គភាពអាជីវកម្មក្នុងការលើកកម្ពស់ការនាំចេញតាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក លោកស្រី Ho Thi Quyen នាយករងមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគទីក្រុងហូជីមិញបានមានប្រសាសន៍ថា៖ “យើងនឹងតភ្ជាប់ជាមួយថ្នាលពាណិជ្ជកម្មអេឡិចត្រូនិកដ៏ល្បីល្បាញលើពិភពលោក ដើម្បីគាំទ្រការបណ្តុះបណ្តាលសម្រាប់អង្គភាពអាជីវកម្ម។ យើងអញ្ជើញអ្នកជំនាញបណ្តុះបណ្តាលលើប្រធានបទនីមួយៗ ជួយអង្គភាពអាជីវកម្មចាប់យកឱកាសធ្វើអាជីវកម្ម និងភ្ជាប់ទំនាក់ទំនងជាមួយថ្នាលនានាដើម្បីទទូលបានការបណ្តុះបណ្តាល និងការគាំទ្រស៊ីជម្រៅ។
សម្រាប់ Alibaba លោក Young Liu នាយកនៃ Alibaba.com ប្រចាំប្រទេសវៀតណាម បាននិយាយថា ថ្នាលពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែននេះមានគោលនយោបាយជាច្រើនដើម្បីគាំទ្រអ្នកលក់វៀតណាម។ ឆ្នាំនេះ Alibaba ផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន និងដំណោះស្រាយ logistics សម្រាប់ទីផ្សារវៀតណាម។ ក្នុងពេលជាមួយគ្នានេះ ដាក់ពង្រាយដំណោះស្រាយការធ្វើមូលដ្ឋានីយកម្ម និងគាំទ្រអង្គភាពអាជីវកម្ម។
បកប្រែដោយ Duy Hoan