ថ្លែងមតិក្នុងពិធីចុះហត្ថលេខា លោក Ito Naoki ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុនប្រចាំនៅវៀតណាម បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃគម្រោងបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្ត Quang Binh រួមចំណែកនាំមកនូវសុវត្ថិភាព និងកាត់បន្ថយហានិភ័យនៃការគំរាមកំហែងដល់អាយុជីវិតរបស់ប្រជាជនដែលរស់នៅក្នុងតំបន់ដែលគម្រោងនេះត្រូវបានអនុវត្ត; កែលម្អគុណភាពដី ដោយហេតុនេះ បង្កើនសមត្ថភាពផលិតកសិកម្មក្នុងស្រុក ក៏ដូចជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Ito Naoki និងលោកស្រី Sarah Goring នាយិកាជាតិ MAG វៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីជំនួយឥតសំណង

ថ្លែងក្នុងពិធីចុះហត្ថលេខា លោកស្រី Sarah Goring នាយិកាជាតិ MAG វៀតណាមបានមានប្រសាសន៍ថា ខ្ទង់ជំនួយដែលទើបបានចុះហត្ថលេខាសម្រាប់គម្រោងនៅខេត្ត Quang Binh នឹងជួយរក្សាការងារធ្វើប្រកបដោយអត្ថន័យតាមរយៈការផ្តល់មូលនិធិសម្រាប់ក្រុមបោសសម្អាតគ្រាប់បែក និងមីនចំនួន ៣ ក្រុមកម្ចាត់គ្រាប់បែក និងមីនចល័តតាមរបាយការណ៏ពីប្រជាជនចំនួន ១ ក្រុមទាក់ទងសហគមន៍ចំនួន ២ ទទួលបន្ទុកអនុវត្តសកម្មភាពណែនាំប្រជាជនអំពីវិធីបង្ការ និងបញ្ចៀសគ្រោះថ្នាក់ដោយគ្រាប់បែក និងមីន៕

បកប្រែដោយ Huyen Trang