វៀតណាមកំពុងព្យាយាមពង្រីកពាណិជ្ជកម្មទៅកាន់ប្រទេសឥណ្ឌាភាគខាងត្បូង
កប.អនឡាញ - ព្រឹត្តិការណ៍ Invest Kerala Global Summit 2025 ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ Lulu Bolgatty ទីក្រុង Kochi រដ្ឋ Kerala ប្រទេសឥណ្ឌា ថ្ងៃទី២១-២២ ខែកុម្ភៈ រួមជាមួយនឹងស្តង់ជាង ១០០ ដែលតាំងបង្ហាញផលិតផលចម្រុះរបស់ប្រទេសនានា ទាំងឧស្សាហកម្មការពារជាតិ អាហារជំនួយសុខភាព ស្តង់របស់វៀតណាមបានបង្ហាញ និងណែនាំគ្រឿងទេស កាហ្វេ និងទេសចរណ៍។ ការសម្តែងសិល្បៈប្រពៃណីវៀតណាម ទាក់ទាញទស្សនិកជនយ៉ាងច្រើនកុះករ។