leftcenterrightdel
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសទទួលជួបលោក Ali Ijaz Ahmad ប្រធានសម្ព័ន្ធក្រុមហ៊ុន Makara Capital (រូបថត៖ baochinhphu.vn)

នៅក្នុងជំនួបនេះ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសបានឲ្យដឹងថា ដើម្បីត្រៀមឈានចូលយុគសម័យអភិវឌ្ឍន៍របស់ប្រទេសជាតិ ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដែលដាក់ចេញគឺវៀតណាមកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុក្នុងតំបន់និងអន្តរជាតិ។ នេះជាតម្រូវការបន្ទាន់ ដែលជាគម្រោងដ៏សំខាន់មួយក្នុងឆ្នាំខាងមុខ។ វៀតណាមមានតំបន់កំណើនសេដ្ឋកិច្ចសំខាន់ចំនួន៣៖ នៅតំបន់ដីសណ្ដទន្លេក្រហមគឺទីក្រុងហាណូយ, នៅតំបន់កណ្តាលគឺទីក្រុង Da Nang ហើយនៅភាគខាងត្បូងគឺទីក្រុងហូជីមិញ។ មូលដ្ឋានទាំងនេះបានទាក់ទាញធនធានជាច្រើន ទាក់ទាញអ្នកវិនិយោគធំៗជាច្រើន និងសាជីវកម្មហិរញ្ញវត្ថុ កៀងគរធនធានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម។

លោកឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា សម្ព័ន្ធក្រុមហ៊ុន Makara Capital នឹងរួមដំណើរជាមួយទីក្រុង Da Nang និងវៀតណាមក្នុងដំណើរការសុក្រិតក្របខ័ណ្ឌច្បាប់ និងអភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុ។

leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍ (រូបថត៖ baochinhphu.vn)

លោកប្រធាន Makara Capital ឲ្យដឹងថា ជាមួយនឹងបទពិសោធន៍របស់ខ្លួន សម្ព័ន្ធក្រុមហ៊ុនអាចជួយគាំទ្រវៀតណាមក្នុងការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនូវទម្រង់មជ្ឈមណ្ឌលហិរញ្ញវត្ថុ រួមជាមួយនឹងការនវានុវត្ដន៍នៅទីនេះ។  លោក Ali Ijaz Ahmad ក៏បានចែករំលែកអំពីគុណសម្បត្តិរបស់វៀតណាមក្នុងរយៈពេលពីរឆ្នាំខាងមុខ ព្រមទាំងបញ្ជាក់ថានឹងបញ្ជូនអ្នកជំនាញឈានមុខទៅកាន់ទីក្រុង Da Nang ដើម្បីជួយគាំទ្រទីក្រុងក្នុងការអនុវត្តគម្រោងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ៕

បកប្រែដោយ Pham Diep