ក្នុងជំនួបនេះ លោក Tran Hong Ha បានសង្កត់ធ្ងន់លើសារៈសំខាន់នៃធនាគារ និងយន្តការហិរញ្ញវត្ថុចំពោះគម្រោងបរិវត្តកម្មថាមពលបៃតង។ នាពេលថ្មីៗនេះ វៀតណាម និងជប៉ុនមានកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគីជាច្រើនដែលទាក់ទងនឹងបរិវត្តកម្មដោយសមធម៌។

leftcenterrightdel
លោក Tran Hong Ha ទទួលជួបលោក Tanimoto Masayuki (រូបថត៖ vnanet.vn)

លោកឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថា សហគមន៍បំភាយឧស្ម័នសូន្យអាស៊ី (AZEC) និងភាពជាដៃគូបរិវត្តកម្មថាមពលសមធម៌ (JETP) គឺជាគំនិតផ្តួចផ្តើមដើម្បីអនុវត្តកិច្ចព្រមព្រៀងនៅក្នុងកិច្ចប្រជុំលើកទី ២៦ នៃភាគីទាំងឡាយដែលចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26)។ ដើម្បីធ្វើបរិវត្តកម្មថាមពលបៃតងប្រកបដោយសមធម៌ បណ្ដាប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ចាំបាច់ត្រូវបង្កើនការគាំទ្រគ្នាទៅវិញទៅមកទាក់ទងនឹងយន្តការហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។

លោក Tanimoto Masayuki ថ្លែងអំណរគុណចំពោះលោកឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលទទួល ហើយបានឲ្យដឹងថា JBIC កំពុងសហការ និងផ្ដល់កម្ចីសម្រាប់ដៃគូនៅវៀតណាម។ បច្ចុប្បន្ន JBIC កំពុងជួយឧបត្ថម្ភធុរកិច្ចជប៉ុនជាច្រើនក្នុងការវិនិយោគ និងកិច្ចសហប្រតិបត្តិការនៅបរទេស ក្នុងនោះមានវៀតណាមផងដែរ។ នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាន JBIC កំពុងផ្តោតលើកម្មវិធី AZEC និងគាំទ្រដល់យន្តការ JETP។

ដោយសង្កត់ធ្ងន់លើការផ្ដល់អាទិភាពលើប្រភពថាមពលបៃតងនៃធុរកិច្ចជប៉ុន លោក Tanimoto Masayuki បានឲ្យដឹងថា JBIC នឹងគាំទ្រវៀតណាមក្នុងវិស័យនេះ ដោយនាំយកបច្ចេកវិទ្យារបស់ជប៉ុន និងអឺរ៉ុប ដើម្បីគាំទ្រដល់ធុរកិច្ចវៀតណាមក្នុងការកាត់បន្ថយការបញ្ចេញកាបូន និងសន្សំសំចៃថាមពល។ JBIC មានបំណងថា វៀតណាមអាចអនុវត្តយុទ្ធសាស្ត្រអព្យាក្រឹតកាបូនផង និងធានាការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសន្តិសុខថាមពលផង៕

បកប្រែដោយ Thuy Anh