មូលនិធិវិនិយោគឈានមុខគេរបស់អាមេរិក ចង់បន្តពង្រីកការវិនិយោគនៅវៀតណាម
កប.អនឡាញ - មូលនិធិ Warburg Pincus មានរយៈពេល ១០ ឆ្នាំប្រតិបត្តិការដោយជោគជ័យនៅក្នុងប្រទេសវៀតណាម ជាមួយនឹងការវិនិយោគសរុបជាង ២ពាន់លានដុល្លារអាមេរិក ដើម្បីកសាង និងអភិវឌ្ឍសហគ្រាសធំៗជាច្រើន។
នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានទទួលជួបលោក Charles R. Kaye នាយកគ្រប់គ្រង Warburg Pincus (សហរដ្ឋអាមេរិក) ដែលជាមូលនិធិវិនិយោគឈានមុខគេមួយរបស់សហរដ្ឋអាមេរិក។
    |
 |
ទិដ្ឋភាពនៃជំនួប (រូបថត៖ vov.vn) |
ក្នុងជំនួបនេះ លោក Charles R. Kaye មានប្រសាសន៍ថា មូលនិធិ Warburg Pincus មានដំណើរការជោគជ័យរយៈពេល ១០ ឆ្នាំនៅវៀតណាម ដោយបានវិនិយោគសរុបជាង ២ ពាន់លានដុល្លារអាមេរិក ដើម្បីកសាង និងអភិវឌ្ឍសហគ្រាសធំៗជាច្រើន។ លោក Charles R. Kaye បានវាយតម្លៃខ្ពស់ចំពោះស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាម ដោយបានសន្យាថានឹងបន្តពង្រីកការវិនិយោគរបស់មូលនិធិនៅវៀតណាមនាពេលខាងមុខ ហើយបាននិយាយថា បច្ចុប្បន្នមានសហគ្រាធំៗរបស់អាមេរិកជាច្រើនចាប់អារម្មណ៍មកបណ្តាក់ទុននៅវៀតណាម។
លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់មូលនិធិ Warburg Pincus ហើយសង្ឃឹមថា Warburg Pincus នឹងបន្តស្រាវជ្រាវ និងពង្រីកភាពជាដៃគូជាមួយធុរកិច្ចវៀតណាម វិនិយោគប្រកបដោយជោគជ័យនូវគម្រោងថ្មីៗ ហើយបន្តជាស្ពាននាំអ្នកវិនិយោគអាមេរិកនិយាយដោយឡែក និងបរទេសនិយាយរួម មកបណ្តាក់ទុននៅវៀតណាម។ លោកឧបនាយករដ្ឋមន្ត្រីក៏បានទទួលយកមតិយោបល់របស់ លោក Warburg Pincus ហើយបានស្នើឱ្យក្រសួងការបរទេស និងក្រសួងផែនការ និងវិនិយោគ ផ្លាស់ប្តូរ និងស្វែងយល់ដើម្បីសម្របសម្រួល និងដោះស្រាយ។
បកប្រែដោយ Duy Hoan