វេទិកានេះមានការចូលរួមពីតំណាងទីភ្នាក់ងាររដ្ឋាភិបាលកូរ៉េខាងត្បូងទាំង៦  សមាជិកសភា អ្នកដឹកនាំធុរកិច្ចកូរ៉េខាងត្បូងជាង៣០នាក់ដែលទាក់ទងនឹងឧស្សាហកម្មបៃតង និងការដឹកជញ្ជូនឆ្លាតវៃ។

leftcenterrightdel
ប្រតិភូចូល​រួម​វេទិកា

ក្នុងវេទិកានេះ លោកបណ្ឌិត Tran Hai Linh ប្រធាន VKBIA បានណែនាំអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងដៃគូវៀតណាម និងកូរ៉េខាងត្បូងក្នុងវិស័យឧស្សាហកម្មបៃតង និងឧស្សាហកម្មបន្ទាប់បន្សំ។ យោងតាមលោក Kim Jong Bae ប្រធាន VKERC មានឧបសគ្គជាច្រើននៅពេលប្តូរទៅជាមធ្យោបាយដឹកជញ្ជូនដែលបញ្ចេញកាបូនទាបនៅអាស៊ីដូចជា៖ ភាពជឿជាក់នៃបច្ចេកវិទ្យា គុណភាពផលិតផលនៃឧស្សាហកម្មបន្ទាប់បន្សំសម្រាប់ឧស្សាហកម្មបៃតង ការចំណាយដំបូងគឺខ្ពស់... ដូច្នេះកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាគឺចាំបាច់ដើម្បីដោះស្រាយឧបសគ្គទាំងនេះ៕

បកប្រែដោយ Duy Hoan