តបតាមការអញ្ជើញរបស់លោក Lee Jong-sup រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង នាល្ងាចថ្ងៃទី២៧ ខែមីនា លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ លេខារងគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមីនា។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang

ដំណើរទស្សនកិច្ចនេះក្នុងគោលបំណងអនុវត្តទស្សនៈរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ផ្លាស់ប្តូរមតិយោបល់អំពីស្ថានភាពពិភពលោក និងតំបន់ រួមចំណែកលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក ទំនុកចិត្ត និងគាំទ្រគ្នានៅក្នុងវេទិកាអន្តរជាតិ ព្រមទាំង​តម្រង់ទិសសម្រាប់ខ្លឹមសារកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិសំខាន់ៗរវាងយោធាទាំងពីរឱ្យស៊ីជម្រៅ នាំមកនូវលទ្ធផលជាក់ស្តែង បម្រើផលប្រយោជន៍សន្តិសុខជាក់ស្តែងរបស់ភាគីទាំងពីរ៕

បកប្រែដោយ Duy Hoan