ជប៉ុនជាប្រទេសផ្ដល់ ODA ធំជាងគេដល់វៀតណាម
កប.អនឡាញ - នាព្រឹកថ្ងៃទី២៧ ខែមីនា នៅទីក្រុងហាណូយ លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Shimuzu Akira ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅវៀតណាម ដែលមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅវៀតណាម។
លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រី បានសម្តែងការចាប់អារម្មណ៍ចំពោះលោក Shimuzu Akira ដែលតែងតែមានវត្តមាននៅគ្រប់ទីកន្លែង នៅគ្រប់ពេលវេលា ដើម្បីដោះស្រាយបញ្ហាជាមួយដៃគូវៀតណាម។ យោងតាមលោកឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថា កម្មវិធី និងគម្រោងរបស់ JICA នៅវៀតណាម បានអនុវត្តដោយទាន់ពេលវេលានូវគោលនយោបាយ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងវៀតណាម និងជប៉ុន។ រដ្ឋាភិបាល និងប្រជាជនវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងខិតខំប្រឹងប្រែងអនុវត្តយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពនូវជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)។
    |
 |
លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រី ទទួលជួបលោក Shimuzu Akira (រូបថត៖ baochinhphu.vn) |
បច្ចុប្បន្ននេះ ប្រទេសជប៉ុនគឺជាប្រទេសផ្ដល់ ODA ធំបំផុតដល់ប្រទេសវៀតណាម ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កែលម្អបរិស្ថាន និងលើកកម្ពស់សមត្ថភាពគ្រប់គ្រងរបស់ក្រសួង ស្ថាប័ន និងមូលដ្ឋានរបស់វៀតណាម។
លោក Shimuzu Akira បានបញ្ជាក់ថា ទោះក្នុងឋានៈណាក៏ដោយ លោកតែងតែកោតសរសើរចំពោះអ្វីដែលមាននៅប្រទេសវៀតណាម ហើយជួយគាំទ្រគម្រោង និងកម្មវិធីជំនួយពីរដ្ឋាភិបាលជប៉ុនសម្រាប់វៀតណាម៕
បកប្រែដោយ Thanh Cong