វៀតណាមជានិច្ចកាលរួមដំណើរ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចអាមេរិកក្នុងការវិនិយោគ
កប.អនឡាញ - វៀតណាមជានិច្ចកាលរួមដំណើរ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនបរទេសដែលកំពុងវិនិយោគ ផលិត និងធ្វើអាជីវកម្មនៅវៀតណាម រួមទាំង ធុរកិច្ចអាមេរិក ដើម្បីរួមវិភាគទានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសវៀតណាម ដោយនាំមកនូវផលប្រយោជន៍ដល់គ្រប់ភាគីទាំងអស់។
នេះជាការបញ្ជាក់របស់ លោក Nguyen Duc Chi អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម ក្នុងជំនួបជាមួយគណៈប្រតិភូធុរកិច្ចជាន់ខ្ពស់នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (USABC) ដែលដឹកនាំដោយលោក Ted Osius អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម។
លោក Nguyen Duc Chi អនុរដ្ឋមន្ត្រី បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីរវាងសហរដ្ឋអាមេរិក និងវៀតណាម ព្រមទាំង សង្កត់ធ្ងន់ថាទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍកាន់តែស៊ីជម្រៅ និងជាក់ស្ដែងលើគ្រប់វិស័យ ជាពិសេសក្នុងឆ្នាំ ២០២៣ ដែលភាគីទាំងពីរខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ។
    |
 |
ទិដ្ឋភាពនៃជំនួប (រូបថត៖ vietnamplus.vn) |
នៅក្នុងជំនួបនេះដែរ ភាគីទាំងពីរបានផ្លាស់ប្តូរ និងពិភាក្សាលើបញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ដូចជាអាទិភាពរបស់ក្រសួងហិរញ្ញវត្ថុ ក្នុងការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ការរៀបចំថវិការដ្ឋ និងការធ្វើឲ្យប្រសើរឡើងនៃបរិយាកាសធ្វើអាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិរបស់វៀតណាមក្នុងឆ្នាំ ២០២៣។
ថ្លែងមតិក្នុងជំនួបនេះ លោក Ted Osius បានសម្តែងនូវការចាប់អារម្មណ៍ចំពោះកំណើនសេដ្ឋកិច្ចរបស់វៀតណាម។ លោកបាននិយាយថា លោកជឿជាក់លើតួនាទីដឹកនាំរបស់រដ្ឋាភិបាល ក៏ដូចជាសមត្ថភាពរបស់វៀតណាមក្នុងការបន្តរក្សាសន្ទុះកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ២០២៣។ ទន្ទឹមនឹងនោះ លោក Ted Osius ក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ធុរកិច្ចអាមេរិកចំពោះសហគមន៍សង្គមដើម្បី ជួយវៀតណាមស្តារសេដ្ឋកិច្ចឡើងវិញជាបណ្តើរៗ ក្រោយជំងឺរាតត្បាតរាតត្បាត តាមរយៈនោះចូលរួមចំណែកដល់វិបុលភាពរបស់ប្រទេសជាតិនាពេលខាងមុខ៕
បកប្រែដោយ Thuy Anh