នៅក្នុងឆ្នាំ ២០១៨ ក្រសួងទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅប្រទេសនីមួយៗ។ 

leftcenterrightdel
លោក Le Cong Thanh ថ្លែងមតិក្នុងជំនួប (រូបថត៖ baotainguyenmoitruong.vn)

នៅក្នុងជំនួបនេះ លោក Le Cong Thanh បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្ររបស់កូរ៉េខាងត្បូងលើវិស័យធនធានធម្មជាតិ និងបរិស្ថានក្នុងរយៈពេលកន្លងមក។ លោករំពឹងថា ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើការផលិតថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាផ្សេងៗទៀត។ ទន្ទឹមនឹងនោះ ភាគីទាំងពីរគប្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សសម្រាប់ការផ្ទេរបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕

បកប្រែដោយ Thuy Anh