ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ខេត្ត Binh Duong បានបង្កើត និងរក្សាទំនាក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយដៃគូសំខាន់ៗរបស់ជប៉ុន ក្នុងនោះ Becamex IDC តែងតែរួមដំណើរ និងបង្កើតទំនុកចិត្ត តភ្ជាប់អង្គភាពអាជីវកម្មជាច្រើនជាមួយជប៉ុន សម្រេចចិត្តវិនិយោគនៅខេត្ត Binh Duong។

leftcenterrightdel
ក្រុមការងារនៃខេត្ត Yamaguchi (ជប៉ុន) ទៅទស្សនាស្តង់តាំងពិព័រណ៍ផលិតផល OCOP នៅខេត្ត Binh Duong

Becamex IDC កំពុងបន្តវិនិយោគលើគម្រោងសំខាន់ៗរបស់ខេត្ត ដើម្បីអនុវត្តគម្រោងការកសាងទីក្រុងឆ្លាតវៃ ដោយផ្តោតលើតំបន់នវានុវត្តន៍ ដោយបន្តមានបំណងចង់ទទួលអ្នកវិនិយោគពីខេត្ត Yamaguchi ក៏ដូចជាពីប្រទេសជប៉ុន។ ក្នុងឱកាសនេះ ក្រុមការងារនៃខេត្ត Yamaguchi បានទៅទស្សនាមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅទីក្រុង Binh Duong ថ្មី  ទស្សនាស្តង់ពិព័រណ៍ផលិតផល OCOP នៅខេត្ត Binh Duong ទស្សនាអង្គភាពអាជីវកម្មជប៉ុនដែលកំពុងវិនិយោគនៅខេត្ត Binh Duong និងមណ្ឌលឧស្សាហកម្មដែលវិនិយោគដោយ Becamex IDC៕

បកប្រែដោយ Huyen Trang